ទុក្ខជាន់ទុក្ខ តារាកំប្លែង តាចេក ជួបគ្រោះថ្នាក់ច រា ចរណ៍ត្រូវរថយន្តធំកៀ រ ឲ្យដួល ពេលធ្វើដំណើរមកចូលរួមបុណ្យសពលោកតាស្មាញ

យោងតាមការបញ្ជាក់ឲ្យដឹងពីទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា កាលពីល្ងាចមិញនេះ តារាកំប្លែង លោកតា ចេក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសគួរសម ខណៈលោកតាធ្វើដំណើរមកចូលរួមពិធីបុណ្យសពលោកតាស្មាញ។ សិល្បករកម្ពុជា បានបង្ហោះឲ្យដឹងដូច្នេះថា:

“អាណិតតារាកំប្លែង តាចេក ណាស់ ដែលជាតារាកំប្លែងជើងចាស់គាត់ខំអញ្ជើញមកចូលរួមបុណ្យសពលោកតាស្មាញ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូតាមផ្លូវដោយឡានធំៗបើកលឿនពេកកៀគាត់ចូលកៀនបុកនិងកំនួកថ្មហើយដួលតែម្តង បន្ទាប់គេបានជូនគាត់ទៅពេទ្យតែដោយពេទ្យចិត្តធម៌គេមិនយកលុយគាត់ទេ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕

Related posts

Leave a Comment