បារាំង ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីហ្សា ក្នុងកម្មវិធីជ័យមង្គលរបស់តារាចម្រៀង និងតារាសម្តែងទាំងពីររូបនេះ បានរៀបចំឡេីង យ៉ាងអធិកអធ័មអមជាមួយក្បូរក្បាច់ដ៏ប្រណិត ក្នុងកម្មវីធីទាំងមូលរួមជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត
ក៏ដូចជាសម្អាងការដ៏គួរឲ្យទាក់ទាញ និងល្អឥតខ្ចោះដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីមហាជនជាច្រេីន និងមានការកោតសរសើរមិនដាច់ពីមាត់ផងដែរ។អ្នកទាំងពីរបានទន្ទឹងរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែរឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។យ៉ាងណាមិញ ក្រោយពីរៀបការបានរយៈពេល១ខែរួចមក ម្សិលមិញនេះ អ្នកទាំងពីរបានចេញដំណើរទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសហេីយ ដែលប្រទេសដំបូងគឺនៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ មកអ្នកទាំងពីរនឹងបន្តដំណេីរ
ទៅប្រទេសជាច្រេីនទៀត ដែលមានរយៈពេល១ខែពេញតែម្តង សម្រាប់ដំណើរកម្សាន្តដ៏ពិសេសនេះ។ យ៉ាងណាមិញ នៅមុននេះបន្តិច លោក ថមមី បានមានការរៀបរាប់ឲ្យដឹងអំពីដំណើរកម្សាន្តរបស់ខ្លួន រួមជាមួយភរិយា ដោយមានខ្លឹមសារថា៖ «មកដល់ទឹកដីអឺរ៉ុបហើយ ប្រទេសបារាំងទីក្រុងប៉ារីស ជំហានដំបូងគឺរកកន្លែងហូបឆ្ងាញ់សិន ចាំរកកន្លែងគេងតាមក្រោយ ព្រោះយល់ចិត្តប្រពន្ធសំលាញ់របស់ខ្ញ៉ំ នៅទីនេះម៉ោង 5:30 នាទី ចុះខាងបងប្អូនយើងនៅខ្មែរវិញម៉ោងប៉ុន្មានហើយ?»៕ប្រភព៖ហ្វេសប៊ុក