ញាក់សាច់! គ្រឿងពេជ្រទាំងឈុតៗ ស៊ឹម សូលីកា និងកូនស្រី ពាក់ក្នុងថ្ងៃមង្គលការដ៏កក្រើក..!

ប្រិយមឹត្តដឹងមកហើយថ្មីៗនេះពីពិធីមង្គលការរបស់អ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធី បានធ្វើឲ្យកក្រើកសង្គមសិល្បៈ និងធ្វើឲ្យប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងពី ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីមិត្តៗក្នុងសង្គមសិល្បៈ។ជាមួយគ្នានេះគេសង្កេតឃើញអ្នកនាង ស៊ឹម សូលីកា បានតុបតែងខ្លួន និងគ្រងជាមួយនឹងឈុតសម្លៀកបំពាក់ថ្មីៗស្អាតៗ អមទៅដោយស្នាមញញឹមស្រស់ស្រាយខ្លាំងតែម្ដង។

ដោយឡែកអ្វិដែលចាប់អារម្មណ៏នោះគឺអ្នកនាង ស៊ឹម សូលីកា និងកូនស្រីរបស់នាងបានតុបតែងខ្លួនជាមួយនឹងគ្រឿងពេជ្រ ដ៏ភ្លឺចែងចាំង ជាច្រើនឈុតផងដែរធ្វើឲ្យប្រិយមឹត្តមើលសឹងតែស្រឡាំងកាំង។ជាងនេះទៅទៀតតារារូបនេះពេលទទួលភ្ញៀវពេលរាត្រីក៏ពិធីការិនីរូបនេះ លេងខ្លួនជាមួយនឹងគ្រឿងពេជ្រ ដែលមើលទៅពិតជាស្រស់ស្អាតមិនចាញ់តារាដ័ទៃប៉ុន្នាននោះទេ។

Related posts

Leave a Comment