ទីបំផុត លេចមុខ រ៉ន រ៉ានី, អាត វិសាល និង ឈួន ស្រីណង ផ្តល់កិច្ចសម្ភាសន៍ជាមួយលោក មាស រិទ្ធី ថែមទាំងដាក់ម្នាក់១បទ ពីរោះដល់ហើយ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង (មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានឈានដល់ វគ្គ ផ្ដាច់ព្រ័ត្រ ហើយ ដែលជាប្អូនៗកុមារ សល់តែ៤រូបប៉ុណ្ណោះ សុទ្ធសឹង តែជើងខ្លាំង ដើម្បីប្រកួតដណ្តើមគ្នា ធ្វើជាម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះ។

នៅទីបំផុត មានកុមារាម្នាក់ ឈ្មោះ ភឿន សុភាព ពិតជាធ្វើខ្លាំងណាស់ រហូតទទួលបានការបោះឆ្នោតច្រើនជាងគេពីទស្សនិកជន ហើយក៏បានក្លាយជា ម្ចាស់ជ័យ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior។

ទោះបីជាកុមារ៣រូបទៀត មិនទទួលបានពានរង្វាន់ក៏ដោយ ក៏មហាជនភាគច្រើននៅតែសរសើរថា ពួកគាត់ពិតជាធ្វើបានល្អខ្លាំងណាស់ ទាំងការតុបតែងខ្លួន កាយវិការ ជាពិសេសនោះ ទឹកដមសំនៀងដ៏ពីរោះតែម្តង។

ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ កុមារទាំង៣នាក់ មានដូចជា រ៉ន រ៉ានី, អាត វិសាល និង ឈួន ស្រីណង បានធ្វើការផ្តល់កិច្ចសម្ភាសន៍មួយចំនួន ជាមួយលោក មាស រិទ្ធី ។ ​ក្រោយពីសម្ភាសន៍ចប់ កុមារទាំង៣ បានបកស្រាយចំរៀងម្តងម្នាក់ផងដែរ នៅតែពីរោះដដែល ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត និងសរសើរ មិនដាច់ពីមាត់។ តោះ កុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា៕

Related posts

Leave a Comment