មិនធម្មតា! Dj Soda បង្ហាញខ្លួនថ្ងៃឆ្លងឆ្នាំ នៅខ្មែរ យប់មិញ ឡើងកក្រើកឆាកតែម្តង ជាមួយបទភ្លេងឡូយអស់ទាស់ គ្រប់គ្នាសប្បាយដល់ហើយ (មាន​វីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិន Dj Soda ដែលមានរូបសម្រស់ ស្រស់ស្អាត គួរឲ្យគយគន់ជាខ្លាំង ជាពិសេសមានភាពរស់រាយរាក់ទាក់ផងដែរ ហើយក៏ជា Dj មួយរូប ដែលមានសមត្ថភាពក្នុងការ Mix ភ្លេងយ៉ាងពីរោះ ប្លែក គួរឲ្យចង់រាំកម្សាន្តថែមទៀតផង។ ហើយកាលពីពេលកន្លងទៅ Dj រូបនេះ ក៏ធ្លាប់មកកាន់ប្រទេសកម្ពុជាផងដែរ កំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨ មកចូលរួម ក្នុងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនមួយ ក្នុងឱកាស ពិធីបុណ្យ អ៊ុំទូក អកអំបុក និងសំពះព្រះខែ។

កាលពីយប់មិញ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ បានឈានចូលដល់ឆ្នាំថ្មី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ គេឃើញមានការប្រគុំតន្រ្តី Anchor Count down Party ដ៏ធំមួយ រៀបចំធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដើម្បី អបអរសាទរ ឆ្នាំថ្មី ២០២០។ ក្នុងនោះក៏មានវត្តមាន តារាចម្រៀងដ៏ល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា និងDJ ដ៏ល្បីដែលបានមកចាក់ភ្លេងកំដរ ក្នុងកម្មវិធីនេះផងដែរ គឺ DJ Soda។

Dj រូបនេះ បានមកដល់ប្រទេសកម្ពុជាយើង ជាថ្មីម្តងទៀត ហើយក៏បានបង្កឲ្យមានភាពសប្បាយរីករាយជាខ្លាំង អមជាមួយបទភ្លេងដ៏គួរឲ្យទាក់ទាញជាខ្លាំង ជូនទស្សនិកជន ដែលបានមកទស្សនាផ្ទាល់។ តោះ កុំឲ្យខាតពេលយូរ ទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment