សោកស្តាយខ្លាំងណាស់! ២០១៩ ជាឆ្នាំដែលបុគ្គលមានស្នាដៃផ្នែកសិល្បះចំនួន ៦រូប បានទទួលមរណភាព

យោងតាមគណនីផេករបស់ សិល្បករកម្ពុជា ដែលមានលោក អឹម ជីវ៉ា ជាម្ចាស់គណនី បានបង្ហោះសារយ៉ាងវែងមួយ រៀបរាប់ពីឈ្មោះសិល្បករល្បីដែលទទួលមរណភាពក្នុងឆ្នាំ២០១៩ នេះ។

លោកបានបង្ហោះសារថា សរុប វីរៈ​​សិល្បករ-សិល្ប​ការិនី ដែលទទួលមរណភាពក្នុងឆ្នាំ ២០១៩ មានចំនួន ៦ អង្គ នាក់​ ។ ក្នុងនោះ មានដូចជា៖

ទី១ សាស្ត្រាចារ្យសិល្បៈ អ្នកគ្រូ គង់ ណារី ទទួលមរណភាពនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ ដោយជំងឺមហារីក

ទី៣ កំពូលតារាកំប្លែង នាយ សាន ម៉ៅ ទទួលមរណភាពនៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ ដោយសារស្ទះផ្លូវដង្ហើម

ទី៤ សម្តេច ព្រះរាជបុត្រី ព្រះរៀមនរោត្តមបុផ្ផាទេវី យាងព្រះពិរាល័យនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយជរាពាធ

ទី៥ តារាកំប្លែង នាយ ស្មាញ ទទួលមរណភាពនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្រោះថ្នា ក់ចរា ចរណ៍

ទី៦ តារាចំរៀង លោក សុិន សេដ្ឋកុល បានទទួលមរណភាពនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយសារដាច់សសៃឈាមខួរក្បាល

លោកបានបន្ថែមថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលបាត់បង់វីរៈ​​សិល្បករ-សិល្ប​ការិនីដ៏កម្ររកបានជាច្រើននាក់ ដោយក្នុងនោះសុទ្ធតែជាអ្នកដែលធ្លាប់បង្រៀន ចែករំលែកចំណេះដឹងផ្នែកសិល្បៈ ទៅកាន់សិល្បករជំនាន់ក្រោយមិនតិចជាង រាប់ពាន់មុឺននាក់ឡើយ។ របាយការណ៍សរុបប្រចាំឆ្នាំនេះ រៀបរៀងដោយ លោក អឹម ជីវ៉ា ៕

Related posts

Leave a Comment