ទី​បំផុត​ ជន​ស​ ង្ស័យ​ ដែលបានសម្លា​ ប់មិត្តភក្ភិ​របស់​ខ្លួន​ ហេីយបានយក​សាកស​ ព​ ដាក់ក្នុង​ទូរទឹកកក​ ត្រូវ​បានតុលាការ ​សម្រេច​ផ្តន្ទា​ ទោស ជាប់គុក

ប្រិយមិត្ត​ជាច្រើន​ប្រាកដជា​នៅចាំបានហេីយ​ ចំពោះ​ព័ត៌មាន​ឃាត​ កម្ម​ដ៏​សាហា​ វ​ ដែលស្ត្រីជា​ជន​ស​ ង្ស័យ​ម្នាក់​បានសម្លា​ ប់មិត្តភក្ភិ​របស់​ខ្លួន​ ហេីយបានយក​សាកស​ ព​ ដាក់ក្នុង​ទូរទឹកកក​ លុះដល់សាក​ស​ ព​ មាន​សភាព​រឹង​ក៏បានកាត់​សាក​ស​ ​ព​ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ ហេីយយកទៅបោះចោលនៅ​ក្នុង​ធុង​សំរាម​ និង​ទឹក​ទន្លេ​។

គួរ​រំលឹក​ដែរ​ថា​ ចំពោះ​ករណី​ឃាត​ កម្ម​សម្លា​ ប់​មិត្តភ័ក្ដិ​មាន​គំរោង​គិត​ទុក​ជា​មុន​ដ៏​សាហាវ ​ព្រៃ​ផ្សៃ​ខាងលេី​នេះ​ បាន​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩​ កន្លង​ទៅ​នេះ​ នៅវេលាម៉ោង២០៖៣០យប់ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុចផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

ជនស​ ង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ចំណែក​ស​ ព​ជន​រងគ្រោះ​ឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គូសបញ្ជាក់​ថា​ ចំពោះ​មូលហេតុ​ដែលឈានដល់ការ​សម្លា​ ប់​នេះ​ គឺ​ដោយសារ​តែ​ជន​ស​ ង្ស័យ​ជំពាក់​លុយជន​រងគ្រោះ​ចំនួន​ ៧០០​ដុល្លារ​ ហើយជនរងគ្រោះ ក៏បានទារលុយជនស​ង្ស័យ ដែលបានជំពាក់ខ្លួន​ តែ​ត្រូវ​បាន​ជន​ស​ ង្ស័យ​សុំសងតែ​ពាក់​កណ្ដាល​ ដោយសារតែ​ជន​រងគ្រោះ​មិន​ព្រម​ទទួល​យក​ និងគម្រាមប្រាប់ដល់អ្នក​ដែលខ្លួនជំពាក់អោយមកទារទៀតនោះ​

ទេីបជន​ស​ ង្ស័យ​ក៏បានដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនរងគ្រោះ​បានដើរតាមក្រោយនោះ ក៏យកដៃស្តាំច្របាច់កជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់ បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លា​ ប់ ហើយយកស​ ពដាក់ចូលទូរក្លាស្សេឲ្យកក។

យ៉ាង​ណា​មិញ​ ជុំវិញ​ករណី​ខាង​លើ​នេះ​ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលា ការបានប្រកាសសាលក្រម​ ដោយផ្តន្ទា ទោស ស្ត្រីឈ្មោះ​ ស៊ិន សុផល អាយុ៣៥ឆ្នាំ ដែលសម្លា​ ប់មិត្តភក្ភិកាត់រួចកាត់ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលដាក់ពន្ធនា គារអស់មួយជីវិ ត និងសងនូវសំណងទឹកប្រាក់ចំនួន១២០លានរៀល។

Related posts

Leave a Comment