អីយ៉ា! អ្នកនាង សុខ សោម៉ាវត្តីនិងអនាគតស្វាមី ដឹកដៃគ្នាបង្កើតរបរថ្មីរួមគ្នាដែលសិល្បះករដទៃមិនដែលធ្វើគឺ​ (មានវីដេអូ)

ភ្នំពេញ ៖ មិនចាញ់​មិត្តភក្តិ​ក្នុង​សិល្បៈ​ពេលនេះ​តារា​សម្តែង​ និង ​ពិធី​ការិនី​រូប​ស្រស់​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​និង​គូស្នេហ៍​ ​ក​ម្លោះ​សង្ហា​ ​លី​ ​វ៉ា​ហេទ​ ​បាន​បោះទុន​រួមគ្នា​បង្កើត​អាជីព​ថ្មី​ដែល​រំពឹង​ថានឹងទទួល​បាន​ជោគជ័យ​នៅក្នុង​ ​ឆ្នាំ​ថ្មី​ខាងមុខនេះ​ ​។​ ​​អាជីវកម្មថ្មីរបស់គូស្នេហ៍មួយគូនេះ គឺ ​ចិញ្ចឹម​ឃ្មុំ។ ​ពេលនេះ​ដែរ​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​និង​អនាគត​ស្វាមី​លោក​ ​លី​ ​វ៉ា​ហេទ​ ​

បាន​បោះទុន​បើក​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ ​ដែល​ជារ​បរ​ថ្មី​របស់​នាង​បន្ថែម​ពីលើ​ការងារ​សិល្បៈ​ ​។​ ​មានការ​សរសើរ​ដល់​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​ដែល​ ​បង្កើត​មុខរបរ​ដែលគេ​កម្រ​ឃើញ​អ្នក​សិល្បៈ​ប្រកបរបរ​មួយ​នេះ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ជូនពរ​ពីសំណាក់​ ​មិត្តភក្តិ​ឱ្យ​របរ​ថ្មី​របស់​នាង​និង​គូស្នេហ៍​បាន​រីកចម្រើន​ផង​ដែរ​ ​។​​សុខ​ ​សោ​ម៉ា​វត្តី​ ​បានសម្រេច​ចិត្ត​ជ្រើសរើស​យក​ ​លី​ ​វ៉ា​ហេទ​ ​ជា​ដៃគូ​ក្រោយពី​នាង​បែក​ពី​ស្វាមី​ដែល​ធ្វើ​ ​ឱ្យ​បុរស​មិន​តិច​ទេ​ខកចិត្ត​ព្រោះ​មិន​ស្មានថា​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​សុខចិត្ត​

ជ្រើស​យក​បុរស​ដែល​មាន​វ័យក្មេង​ ​ជាង​ខ្លួន​ និង ​មិនមែន​ជា​អ្នកមាន​ទ្រព្យ​ធូរធារ​នោះ​។​ ​ក្រោយពី​ស្វែងយល់​ចិត្តថ្លើម​គ្នា​ច្រើន​ឆ្នាំ​ ​សុខ​ ​សោ​ម៉ា​ ​វត្តី​ ​បាន​ព្រលយ​ថា​នឹង​ចូល​រោងការ​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ ​​៕​ ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment