ចូលរួមត្រេកអរផង! វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះមេដាយមាសប៉េតង់ពិភពលោក ចំនួន៤លើកនោះ ពេលនេះត្រូវបានតម្លើងឋានន្តរស័ក្ដិជា

យោង​តាម​ព្រះ​រាជ​ក្រឹត្យរបស់​ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​ ចុះនៅថ្ងៃ​ទី២០ ខែ​ធ្នូ​​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រះ​អង្គ​បាន​ត្រាស់​បង្គាប់​តម្លេីង​ឋានន្តរសក្ដិ​ ​ឧត្ដមសេនីយ៍​ទោ​ ដល់​ឧត្ដមសេនីយ៍​ត្រី​ កែ​ ឡេង​ អត្តលេខ​ ០៦៩៦៣០​ នាយទាហាន​ថ្នាក់​ឧត្តម​សេនីយ៍​ នៃ​កងយោធពលខេមរភូមិន្ទ​។

ការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្ដិជូនវីរកីឡាការិនី កែ ឡែង បានប្រារព្ធទៅក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ​២០១៩ និងលើក​ទិសដៅអនុវត្តបន្ត កាលពីព្រឹកមិញ។

សូម​ជម្រាប​ជូន​ប្រិយមិត្តឲ្យបាន​ជ្រាប​ថា​​ វីរកីឡាការិនី កែ​ ឡេង គឺជាកីឡាការិនីទីមួយ ដែលអាចឈ្នះមេដាយមាសពិភពលោកចំនួន៤លើកជាប់ៗគ្នា​ ក្នុង​ការប្រកួតប្រភេទកីឡាប៉េតង់​ ដែលបាន​នាំមកនូវ​កិត្តិយស​យ៉ាង​ធំធេង​ជូន​ប្រទេស​ជាតិ​។ ទន្ទឹម​នឹង​នេះ​ដែរ​ វីរកីឡាការិនី កែ​ ឡេង​ ក៏មានជា​ពាក្យ​ពេចន៍អរព្រះគុណ ចំពោះ​ការ​ប្រោស​ប្រទាន​របស់​ព្រះ​មហា​ក្សត្រ​កម្ពុជា​ ដោយ​មាន​ខ្លឹមសារ​ថា៖

«ទូលព្រះបង្គំ នាង ខ្ញុំកែ ឡេង សូមអរព្រះគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គប្រោសប្រទាន តម្ដើងឋានន្តរស័ក្តិ ឧត្តមសេនីយទោ ដល់ រូបទូលព្រះបង្គំ កែ ឡេង ព្រមទាំងអរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ឃឹម ប៊ុន សុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ចំពោះ នាង ខ្ញុំ»។

Related posts

Leave a Comment