ព្រះសីហនុ ៖ គិតត្រឹមម៉ោង២រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀង បានជន់លិចពីលើផ្លូវជាតិលេខ៤ ចំណុចខាងកើតស្ពានស្ទឹងសំរោង ដោយទឹកមានកម្ពស់២តឹកនិងមានប្រវែងចម្ងាយ២០ម៉ែត្រ។
ទោះមានការជន់លិចផ្លូវបែបនេះក៏ពិតមែន តែចំពោះការធ្វើចរាចរណ៍រថយន្តឆ្លងកាត់តំបន់លិចនេះ នៅដំណើរការទៅមកជាធម្មតា ហើយការជន់លិចនេះ ដោយសារតែមេឃធ្លាក់ភ្លៀងច្រើន ទឹកភ្លៀងបានហូរជន់ខ្លាំងធ្លាក់មកពីជើងភ្នំកំចាយចូលស្ទឹងសំរោង ជាហេតុធ្វើឲ្យទឹកមានការកើនឡើងយ៉ាងឆាប់រហ័ស។ ពេលនេះតំបន់ជន់លិចនេះស្ថានភាពអាកាសធាតុមានការអាប់អួយ៉ាងខ្លាំង ដោយមេឃកំពុងបន្តធ្លាក់ភ្លៀង។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
ឆ្លើយតបនឹងការជន់លិចនេះ គេសង្កេតឃើញក្រុមសមត្ថកិច្ចចម្រុះ បានចុះទៅឃ្លាំមើលស្ថានភាពជំនន់ទឹកភ្លៀងនៅទីនោះ ហើយបានប្រាប់ថា គិតចាប់ពីម៉ោង១និង៣០នាទីដល់ម៉ោង២និង៣០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ស្ថិតនៅភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កម្ពស់ទឹកគិតពីបាតដីទឹកមានកម្ពស់ ៥ម៉ែត្រ៧០ ទឹកកើនឡើង(១តឹក)៕
គិតត្រឹមម៉ោង២រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀង បានជន់លិចពីលើផ្លូវជាតិលេខ៤ ចំណុចខាងកើតស្ពានស្ទឹងសំរោង ដោយទឹកមានកម្ពស់២តឹកនិងមានប្រវែងចម្ងាយ២០ម៉ែត្រ។
Posted by ព័ត៌មាន ក្តៅ on Friday, August 30, 2019