អីយ៉ា! តារាចម្រៀងលោក G-Devith លែងមួយក្បាច់សុំកញ្ញា ទេព បូព្រឹក រៀបការលើឆាកធ្វើអោយនាងរំភើបខ្លាំងស្រក់ទឹកភ្នែក (មានវីដេអូ)

បាត់ដំបង ៖ ពិតជាមានភាពភ្ញាក់ផ្អើលមែនទែន ដែលនៅក្នុងការប្រគំតន្ត្រីអបអរឆ្នាំថ្មី នាទឹកដីដែលធ្លាប់តែល្បីឈ្មោះ តាមរយៈកវីជាច្រើន គឺដងស្ទឹងសង្កែ ចំណងស្នេហ៍កវីទឹកដីខេត្តបាត់ដំបង ដោយគេឃើញមានតារាចម្រៀង G-Devith បានលុតជង្គង់សុំ ទេព បូព្រឹក រៀបការ ហើយ នៅលើឆាកប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN បន្ទាប់ពីច្រៀងចប់តែម្ដង។

G-Devith លុតជង្គង់សុំ ទេព បូព្រឹក រៀបការលើឆាកប៊ូសស្រ្តងពួកគេបានច្រៀងចម្រៀងរួមគ្នាអស់ជាច្រើនបទ និងមានសុទ្ធតែសម្លៀកបំពាក់ម៉ូតប្លែកៗ ជាពិសេស គឺលោក G-Devith ដែលលោកបានស្លៀកសំលាក់បំពាក់

ដែលមានជាឈុតដូចហេរ៉ូខ្យាដំរីអីចឹង។ ទាំងការច្រៀង រាំ និងការស្លៀកពាក់ពិតជាទាក់ទាញក្រសែភ្នែក រាប់ម៉ឺនគូគួរឲ្យតាមដានមិនហ៊ានដាក់ភ្នែកឡើយ។ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងផង ស្រាប់តែលោក ជី ដេវីត បានលុតជង្គង់សុំកញ្ញា ទេព បូព្រឹក ថាឲ្យព្រមរៀបការជាមួយខ្លួន ទាំងកណ្ដាលឆាកតែម្ដង ហើយបានយកក្រវិលកំប៉ុង

ប៊ូសស្ត្រងធ្វើជាចិញ្ជៀនភ្ជាប់និស្ស័យស្នេហ៍ យ៉ាងរ៉ូមែនទិកណាស់។ គ្រប់ៗគ្នានៅមុខបូ៊សស្ត្រង បានស្រែកហ៊ោជូនពួកគេជាខ្លាំង។នេះជាអនុស្សាវរីយ៍ប្រចាំឆ្នាំដល់ល្អ ដែលគ្រប់ៗគ្នាមិនអាចបំភ្លេចបានឡើយ ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗរបស់ ប៊ូសស្ត្រង៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment