ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងឱកាសនៃការឈានចូលឆ្នាំថ្មីឆ្នាំសកល យើងខ្ញុំទាំងអស់គ្នាជាកូនៗ និងចៅៗទាំងអស់ សូមជូនពរអ្នកមានគុណទាំងពីរ ពុកនិងម៉ែ សូមមានសុខភាពល្អ កម្លាំងមាំមួន សុខសប្បាយក្នុងចិត្ត និងស្នាមញញឹមគ្រប់ពេលវេលា (មានវីដេអូ)

ស្អែកនេះ ឆ្នាំថ្មី ២០២០ នឹងឈានមកដល់ ហើយ ។ ក្នុងនោះ គេក៏បានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏បាននាំគ្នាធ្វើដំណើរទៅតាមទីកន្លែងកម្សាន្តរៀងៗខ្លួន អ្នកខ្លះទៀត ក៏នឹងជួបជុំក្រុមគ្រួសារ នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២០ នៅយប់នេះផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះរូបភាព និងវីដេអូមួយ ព្រមទាំងបានបញ្ជាក់សារខ្លីថា ៖ “ក្នុងឱកាសនៃការឈានចូលឆ្នាំថ្មីឆ្នាំសកល យើងខ្ញុំទាំងអស់គ្នាជាកូនៗ និងចៅៗទាំងអស់ សូមជូនពរអ្នកមានគុណទាំងពីរ ពុកនិងម៉ែ សូមមានសុខភាពល្អ កម្លាំងមាំមួន សុខសប្បាយក្នុងចិត្ត និងស្នាមញញឹមគ្រប់ពេលវេលា

ក្នុងនាមក្រុមគ្រួសារ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែសំណាងល្អ និងសុភមង្គល”៕

Related posts

Leave a Comment