ជាងកាត់សក់រូបសង្ហារ! តម្លៃកាត់សក់ក្មេង 3500 រៀល កាត់រួច ក្មេងហុចលុយឲ្យ ២០០០ រៀល ស្រាប់តែ ជាងកាត់សក់សង្ហាម្នាក់នេះ និយាយប៉ុន្មានម៉ាត់យ៉ាងខ្លីថា…

ម្សិលមិញនេះ នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញជាងកាត់សក់ដ៏ស្រស់សង្ហាម្នាក់ បានធ្វើឲ្យមហាជនសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃ ដោយជួយកាត់សក់ក្មេងក្រីក្រម្នាក់ ដោយមិនគិតលុយមួយរៀល ហើយថែមទាំងប្រាប់ទៀតថា ថ្ងៃក្រោយបើអត់មានលុយ អាចមកកន្លែងគាត់បាន ដោយជាងកាត់សក់រូបនេះនឹងមិនយកលុយឡើយ។

ក្នុងនោះ ជាងកាត់សក់រូបនេះ បានបង្ហោះសារក្នុងហ្វេសប៊ុក Chan Tha Om របស់ខ្លួនបញ្ជាក់បន្ថែមថា៖ “ថ្ងៃនេះមានក្មេងម្នាក់ មកសួរតម្លៃកាត់សក់ កាត់សក់ក្មេងប៉ុន្មានពាន់ទៅពូ ខ្ញុំក៏ឆ្លើយប្រាប់គេវិញថាកាត់សក់ក្មេង 3500រៀល ប៉ុន្តែគេថាខ្ញុំអត់មានលុយគ្រប់ទេពូ ខ្ញុំមានតែ 2000 រៀលទេ ខ្ញុំឃើញអាណិតពេកក៏កាត់សក់ឱ្យគេទៅ គេបានឲ្យខ្ញុំ 2000រៀល ប៉ុន្តែខ្ញុំមានអារម្មណ៍ថាអាណិត ពេលដែលគេនិយាយថា ម៉ាក់ខ្ញុំដើររកអេតចាយ ឲ្យខ្ញុំតែ 2000រៀលទេពូ ពេលខ្ញុំឮបែបនេះ ខ្ញុំក៏ឱ្យលុយទៅគេវិញ ហើយខ្ញុំនិយាយជាមួយគេថា ថ្ងៃក្រោយអត់លុយមកកាត់សក់កន្លែងពូមក ពូមិនយកលុយទេ ។”៕

Related posts

Leave a Comment