ស្ងាត់ៗ Dj Soda មកដល់ខ្មែរទៀតបាត់ ក្នុងឈុតសំលៀកបំពាក់បែបនេះ ស្អាតដល់ហើយ ថែមទាំងចេះនិយាយខ្មែរទៀត (មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិន Dj Soda ដែលមានរូបសម្រស់ ស្រស់ស្អាត គួរឲ្យគយគន់ជាខ្លាំង ជាពិសេសមានភាពរស់រាយរាក់ទាក់ផងដែរ ហើយក៏ជា Dj មួយរូប ដែលមានសមត្ថភាពក្នុងការ Mix ភ្លេងយ៉ាងពីរោះ ប្លែក គួរឲ្យចង់រាំកម្សាន្តថែមទៀតផង។

ហើយកាលពីពេលកន្លងទៅ Dj រូបនេះ ក៏ធ្លាប់មកកាន់ប្រទេសកម្ពុជាផងដែរ កំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨ មកចូលរួម ក្នុងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនមួយ ក្នុងឱកាស ពិធីបុណ្យ អ៊ុំទូក អកអំបុក និងសំពះព្រះខែ។

ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ បងប្អូនខ្មែរជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ Dj Soda បានមកដល់ខ្មែរម្តងទៀត ដើម្បីចូលរួម ក្នុងកម្មវិធី Anchor Countdown Party នៅថ្ងៃនេះ ពីម៉ោង ៣រសៀល ដល់ម៉ោង ២យប់! ដើម្បីអបអរសាទរ ឆ្នាំថ្មី ២០២០ ដែលរៀបចំធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ៕

Related posts

Leave a Comment