នី រតនានិយាយថា! ទីបំផុតពេលនេះក៏មកដល់ ពួកយើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលសមាជិកថ្មី មកកាន់គ្រួសារដ៏តូចមួយរបស់យើង

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។

បន្ទាប់ពីរៀបការរួចមក រូបលោក និងភរិយា បានដឹកដៃគ្នា ទៅដើរលេងកម្សាន្តនៅ កោះម៉ាល់ឌីវ ដែលជាកន្លែងក្នុងក្តីស្រម៉ៃរបស់ពួកគេទាំងពីរប្រកបដោយភាពសប្បាយរីករាយ និងក្តីសុខជាខ្លាំង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ តារាចម្រៀងរូបនេះ បានបង្ហោះសារដ៏រំភើបរីករាយមួយ ដោយបានបញ្ជាក់ឲ្យដឹងថា៖ “ទីបំផុតពេលនេះក៏មកដល់….ពួកយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលសមាជិកថ្មីមកកាន់គ្រួសារដ៏តូចមួយរបស់យើង ….!!! Tessa Tessa We are waiting for you baby”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការអបអរសាទរ និងពាក្យជូនពរជាច្រើន៕

Related posts

Leave a Comment