អីយ៉ា ម្ចាស់ជ័យលាភី Cambodian Idol Junior ភឿន សុភាព ដាក់ប៉ុន្មានបទនេះ ពីរោះខ្លាំងណាស់ ពេលផ្តល់កិច្ចសម្ភាសន៍ជាមួយលោក មាស រិទ្ធី ធ្វើឲ្យអ្នកគាំទ្ររឹតតែពេញចិត្ត (មានវីដេអូ)

មហាជនពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានឈានដល់ វគ្គ ផ្ដាច់ព្រ័ត្រ ហើយ ដែលជាប្អូនៗកុមារ សល់តែ៤រូបប៉ុណ្ណោះ សុទ្ធសឹង តែជើងខ្លាំង ដើម្បីប្រកួតដណ្តើមគ្នា ធ្វើជាម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះ។

នៅទីបំផុត មានកុមារាម្នាក់ ឈ្មោះ ភឿន សុភាព ពិតជាធ្វើខ្លាំងណាស់ រហូតទទួលបានការបោះឆ្នោតច្រើនជាងគេពីទស្សនិកជន ហើយក៏បានក្លាយជា ម្ចាស់ជ័យ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញ សុភាព បានធ្វើការផ្តល់កិច្ចសម្ភាសន៍ ជាមួយលោក មាស រិទ្ធី ។ កុមារារូបនេះបញ្ជាក់ថា រូបគេ មានបងប្អូន៤នាក់ សុទ្ធតែប្រុសទាំងអស់ ហើយ សុភាព ជាកូនទី២ ក្នុងគ្រួសារ ឪពុកជាអ្នកចម្រៀង ម្តាយជាអ្នកធ្វើស្រែចំការ ។

កាន់តែពិសេសជាងនេះទៅទៀតនោះ ភឿន សុភាព បានបកស្រាយបទចម្រៀងប៉ុន្មានបទ ថែមទៀតផង រហូតធ្វើឲ្យលោក មាស រិទ្ធី និងអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ថាពិតជាពីរោះណាស់។ តោះកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា៕

Related posts

Leave a Comment