ចូលរួមសោកស្តាយ! សិល្បករ​ខ្មែរមួយរូបទៀតហើយ តារាចំរៀង ស៊ិន សេដ្ឋកុល ដែលត្រូវជាចៅបង្កើតរបស់លោកតា ស៊ិនស៊ីសាមុត បានទទួលមរណភាពមុននេះបន្តិច

ភ្នំពេញ ៖ មួយ​រយៈ​ពេល​នេះ​ យេីង​សង្កេត​ឃើញ​ថា​ មាន​សិល្បករ​ខ្មែរ​មួយ​ចំនួន​បាន​ទទួល​មរណភា​ ព​បន្ត​បន្ទាប់​គ្នា​ ខណៈ​ដែល​ពួកគាត់មួយចំនួន​មាន​វ័យ​ចាស់ជរា​ មាន​ជំងឺ​ប្រចាំ​កាយ​ និង​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជាដេីមនោះ​ ដែលនេះជាដំណឹង​ដ៏សោកសៅ​ និង​ក្រៀមក្រំ​បំផុតសម្រាប់ប្រជាជនខ្មែរ​ ដែលបាត់បង់​វិរៈ​សិល្បករ​ឆ្នើម​ដូច​ពួកគាត់។ជាក់ស្ដែង​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដោយតារាកំប្លែង នាយ ស្មាញ ត្រូវបានស្លា ប់ បាត់បង់ជីវិ តយ៉ាងរន្ធ ត់ ព្រោះតែមជ្ជុរាជដ៏កាចសាហាវ (គ្រោះថ្នា ក់ចរាចរណ៏)

បានឆក់យើងជីវិតរបស់គាត់ទៅ ដោយបានធ្វើឲ្យសាច់​ញាតិ​ក្រុមគ្រួសារ​របស់គាត់មានទុក្ខជាទំងន់។ដោយ​ឡែក​ នៅមុននេះ​បន្តិច​ លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អំពី​ដំណឹង​ដ៏​ក្រៀមក្រំមួយទៀត​ ដែលតារាចំរៀង ស៊ិន សេដ្ឋកុល ត្រូវជាចៅបង្កើត​អធិរាជ​សំឡេង​មាស​

លោកតា ស៊ិន​ ស៊ីសាមុត បានទទួលមរណភា​ពហេីយ​ ដោយសារតែជំងឺគាំងបេះដូង។ចំពោះ​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នេះ​ បានធ្វើ​ឲ្យ​មហាជន​ខ្មែរ​ និង​អ្នក​សិល្បៈ​​ជាច្រើន​ បានមានការ​តក់ស្លុត​ជាខ្លាំង​ដែលមិន​គួរ​ណា​ទទួល​មរណ​ភា​ ព​ទាំងនៅវ័យក្មេងបែបនេះ។ សូមចូលរួម​​សោក​ស្ដាយ ​និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ដល់ក្រុម​គ្រួសារ​នៃស ព សូមអោយ​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុខគតិភទៅចុះ​។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment