ឯកឧត្តម គួច ចំរើន ដេីមធ្លក​ យក្ស​ ត្រូវបានប្រសិទ្ធនាមថា​ មាតាឈេី​ នៅឆ្នេមាស​ ឆ្នេរប្រាក់​ ស្រុកព្រៃនប់​ ខេត្តព្រះសីនុ រួមគ្នាថែរក្សាព្រៃឈេីយេីង

អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរជាខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលំអរទីក្រុង ដែលស្ថិតនៅជាប់មាត់សមុទ្រនេះ អោយមានសម្រស់កាន់តែស្រស់ស្អាតវិញផងដែរ។

ក្នុងនោះដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនោះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ

ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។ ហើយចំពោះការដ្ឋាន សាងសង់ផ្លូវសរុបចំនួន ៣៤ខ្សែ ដែលមានប្រវែង ៨៤គីឡូម៉ែត្រនេះ គឺគ្រោងនឹងចំណាយថវិកាសរុបជិត ៣០០ លានដុល្លារឯណោះ”។

យ៉ាងណាមិញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានអញ្ចើញដើរមើលការដ្ឋាន ស្ថាបនាផ្លូវសំខាន់ៗនានាមួយចំនួនរួចមក ក៏បានឆ្លៀតពេលចូលមើល តំបន់ធម្មជាតិមួយកន្លែង ដែលមានទេសភាពស្អាតស្រស់ត្រកាល បូករួមជាមួយដើមឈើធំៗ ហើយខ្យល់អាកាសត្រជាក់តែម្ដង។ ក្នុងនោះដែរ ឯកឧត្ដម អភិបាលខេត្ដ ក៏បានសរសេរយ៉ាងដូច្នេះថា៖”ដេីមធ្លក​ យក្ស​ ត្រូវបានប្រសិទ្ធនាមថា​ មាតាឈេី​ នៅឆ្នេមាស​ ឆ្នេរប្រាក់​ ស្រុកព្រៃនប់​ ខេត្តព្រះសីនុ​។ រួមគ្នាថែរក្សាព្រៃឈេីយេីង​“៕

Related posts

Leave a Comment