ពិតជាមិនធម្មតា! កូនខ្មែរយើង! ពីនារីបម្រើការងារលើយន្ត ខិតខំ ពុះពារ តាំងចិត្ត រៀនសូត្រ រហូតបានក្លាយជាអ្នកបើកយន្តហោះ

កាលពីពេលកន្លងទៅ តាមរយៈហ្វេសប៊ុក “NU Hospitality and Tourism Department” ធ្លាប់បានប្រាប់ឲ្យដឹងពីកូនខ្មែរម្នាក់ថា “កញ្ញា ចិន្តា អតីតនិស្សិតផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ ជាមួយ និងមិត្តរួមថ្នាក់ជាច្រើននាក់បានជាប់ជា បាហុនិកា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បន្ទាប់ពីបញ្ចប់ការសិក្សា។ ប៉ុន្តែ ចិន្តាមិនបានបញ្ឈប់ត្រឹមនេះទេ ចិន្តា បានបន្តការហ្វឹកហាត់ជា ពីឡុត។ នាងបានបន្តការសិក្សា នៅក្រៅប្រទេស។ បច្ចុប្បន្ន ចិន្តា បានបញ្ចប់ការហ្វឹកហាត់ និងរៀនសូត្របានជោគជ័យ ហើយក៏បានត្រលប់មកប្រទេសវិញដែរ ចិន្តាកំពុងហ្វឹកហាត់ការងារជាពីឡុត នៅក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ។

ចិន្តាបាននិយាយថា “អារម្មណ៍ដែលកាន់ចង្កូតបញ្ជាយានដ៏ធំមួយនេះពិតជាអស្ចារ្យណាស់” ហើយនាងក៏ចង់បង្ហាញឲ្យមហាជនបានដឹងថា “មនុស្សស្រីក៏អាចធ្វើការងារនេះបានដែរ!”។ ប៉ុន្តែចិន្តា ក៏បានជម្រុញទឹកចិត្តឲ្យយុវជន-យុវនារីខ្មែរដែលមានសមត្ថភាព និងលទ្ធភាព គួរពិចារណាជំនាញមួយនេះផង ព្រោះបើប្រៀបធៀបទៅប្រទេសផ្សេងទៀត ចំនួនពីឡុតជំនាញជនជាតិខ្មែរ នៅមានកំណត់នៅឡើយ។”។

ចំណែកកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតប៉ុន្មានថ្ងៃនេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Sreymom Kong បានបញ្ជាក់បន្ថែមពី កញ្ញា ចិន្តា ជាភាសាអង់គ្លេស ហើយក៏បានប្រែជាភាសាខ្មែរថា “ចិន្តា ដូរី នៅក្នុងរូបភាពនេះ បានរំលឹកខ្ញុំ កាលពីពេលកន្លងទៅ បងធ្លាប់បង្រៀនខ្ញុំឲ្យចេះឆុងកាហ្វេ ហើយ៤ឆ្នាំកន្លងផុតទៅ បងអាចបើកយន្តហោះបាន ខ្ញុំពិតជាមានមោទកភាពណាស់ចំពោះបង ពេលនេះខ្ញុំក៏ចង់ឲ្យបង បង្រៀនខ្ញុំឲ្យចេះបើកយន្តហោះដូចគ្នា, នារីអាកាសយាននិកខ្មែរទី១”៕

Related posts

Leave a Comment