ចូលរួមត្រេកអរផង! ទីបំផុតរកឃើញ ម្ចាស់ជ័យលាភី Cambodian Idol Junior ហើយ គឺបានទៅលើកុមារា ភឿន សុភាព (មានវីដេអូ)

នៅរាត្រីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានឈានដល់ វគ្គ ផ្ដាច់ព្រ័ត្រ ហើយ។ ក្នុងនោះ គឺនៅសល់តែកុមារចំនួន៤រូបប៉ុណ្ណោះ ដែលចូលរួមប្រកួត ដើម្បីដណ្តើមយកជ័យលាភី។ មួយវិញទៀត គេក៏បានឃើញកុមារទាំង៤រូបនេះ ពិតជាមានសមត្ថភាពអស្ចារ្យរៀងៗខ្លួន ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត គួរឲ្យទាក់ភ្នែក។

លទ្ធផលចុងក្រោយ ក្នុងចំណោម កុមារទាំង៤ គឺគេរកឃើញហើយ ម្ចាស់ពានរង្វាន់ Cambodian Idol Junior គឺបានទៅលើកុមារា ភឿន សុភាព ដែលទទួលបានការបោះឆ្នោតច្រើនជាងគេពីសំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ៕

Related posts

Leave a Comment