នេះជាវីដេអូដែលនាយ ស្មាញ រំភើបចិត្តរហូតដល់យំ នៅពេលដែលទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នូវទឹកប្រាក់១ម៉ឺនដុល្លារ

កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដោយតារាកំប្លែង នាយ ស្មាញ ត្រូវបានស្លា ប់ បាត់បង់ជីវិ តយ៉ាងរន្ធ ត់ ព្រោះតែមជ្ជុរាជដ៏កាចសាហាវ (គ្រោះថ្នា ក់ចរាចរណ៏) បានឆក់យើងជីវិតរបស់គាត់ទៅ ដោយបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់ទុក្ខជាទំងន់។

ក្នុងនោះដែរ បើតាមរបាយការណ៏ ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរប្រាប់ឱ្យដឹងពីហេតុការណ៏ គ្រោះថ្នា ក់ចរាចរណ៏ខាងលើនេះឱ្យដឹងថា៖”អធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិដៅ (ស្របទិសគ្នា)

នៅថ្ងៃសៅរិ៍ ទី២៨ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៦៖៣០នាទី ត្រង់ចំណុចលើ ផ្លូវ៦០ម៉ែត្រ កែង៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះ ថ្នាក់ចរាចរណ៌មួយកើតឡើងរវាងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3E-7789 បើកបរដោយឈ្មោះ ទិត ទី ភេទប្រុស

អាយុ២៣ ឆ្នាំ មុខរបរ ស្នាក់នៅ ភមិ ស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន)បើកបរក្នុងទិសដៅពី ត្បូង ទៅ ជើង បត់ស្តាំ ក៏បានបុកជាមួយម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1D-6970 បើកបរដោយឈ្មោះ សុួន សុខហុីម ហៅ ស្មាញ ភេទប្រុស អាយុ ៦៨ឆ្នាំ ស្នាក់នៅភូមិ ព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល (ស្លា ប់នៅកន្លែងកើតហេតុ) និងអ្នកជិះពីក្រោយម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា។ ក្នុងករណីនេះបណ្តាលអោយ មនុស្សស្លា ប់ម្នាក់ និងរបួសធ្ងន់មនុស្ស ០១នាក់ប្រុស ខូចខាតម៉ូតូ០១គ្រឿងធ្ងន់។ ជនបង្ករហេតុត្រូវបានប្រគល់ជូនជំនាញការិយាល័យ
នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តអនុវត្តតាមនីតិវិធី”។

ទន្ទឹមនឹងមរណ ភាពដ៏ក្រៀមក្រំខាងលើនេះ ស្រាប់តែមុននេះបន្ដិច យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមន៏សិល្បករខ្មែរ បានទម្លាយវីដេអូមួយ កាលពេលដែលតារាកំប្លែងជើងចាស់ នាយ ស្មាញ នៅមានជីវិ ត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាមួយចំនួនធំ សម្រាប់ឱ្យលោកទុកផ្គត់ផ្គងជីវភាពគ្រួសារ ក្នុងគ្រាលំបាក។

ក្នុងនោះដែរ លោក ហេង ឡុង បានសរសេរថា៖”នេះជាវីដេអូដែលនាយស្មាញរំភើបចិត្តរហូតដល់យំ នៅពេលដែលទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នូវទឹកប្រាក់១ម៉ឺនដុល្លារ កាលពីរយៈពេលថ្មីៗនេះ។ សម្ដេចទាំងពីរមិនដែលទុកប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយអត់បាយឡេីយ ជាពិសេសសិល្បករសិល្បការិនីចាស់ជរា។

ក្នុងនាមសិល្បករសិល្បការិនីសូមបួងសួងអស់វត្ថុសាសូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណចក្រកម្ពុជា សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើង”។

ទន្ទឹមនឹងនេះដែរ មុននេះបន្ដិច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា ក៏បានបង្ហោះវីដេអូខាងលើនេះដូចគ្នាដែរ ហើយសម្ដេចបានមានប្រសាសន៏ថា៖”ពិតជាស្រណោះចំពោះនាយ ស្មាញ ដែលបាត់បង់ជិវិតកាលពីម្សឹលមុិញនេះ។ ខ្ញុំនិងភរិយាទើបបានជួយជាថវិការចំនួន ១មុឺនដុល្លារប្រហែល២ខែមុននេះ”៕

Related posts

Leave a Comment