ស្តាយស្រណោះ អាឡោះអាល័យ! ថ្ងៃនេះពួកយើងបានមកជូនដំណើរនាយហើយ ជូនដំណើរដោយគ្មានថ្ងៃទទួលត្រឡប់មកវិញឡើយ…

កាលពីម្សិលមិញនេះផងដែរ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេក “សំណើចចុងសប្តាហ៍” បានប្រាប់ឲ្យដឹងថា៖ “ថ្ងៃនេះពួកយើងបានមកជូនដំណើរនាយហើយ ជូនដំណើរដោយគ្មានថ្ងៃទទួលត្រឡប់មកវិញឡើយ សម្រាប់ក្រុមការងារយើងពិតជាការសោកស្តាយជាពន់ពេកនូវការបាត់បង់រូបនាយ ដែលជាតួសម្តែងមួយរូបមានទេពកោសល្យប្រចាំក្រុមសំណើចចុងសប្តាហ៍។

សូមគោរពវិញ្ញាណក្ខន្ធនាយទាំងភាពសោកសៅ ស្តាយស្រណោះ អាឡោះអាល័យ សូមវិញ្ញាណក្ខន្ធនាយទៅកាន់ឋានសុគតិភព ផុតទុក្ខ កើតជាតិក្រោយកុំឲ្យជួបរឿងអកុសលដូចជាតិនេះ។ ក្រុមការងារសំណើចចុងសប្តាហ៍ដែលដឹកនាំដោយនាយក្រឹម សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងបាននាំយកថវិការបស់លោកឧកញ្ញ៉ា សុខ ហុង ចំនួន500$ និងថវិកាក្រុមការងារសំណើចចុងសប្តាហ៍ចំនួន390$ សម្រាប់ជួយសម្រាលទុក្ខលំបាកក្នុងពិធីបុណ្យសពរបស់នាយ។ #លាដោយគ្មានថ្ងៃត្រឡប់ឡើយ”។

គួររំលឹកឡើងវិញបន្តិចផងដែរថា តារាកំប្លែងជើងចាស់ នាយស្មាញ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩៕

Related posts

Leave a Comment