ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីហ្សា ដែលអ្នកទាំងពីរបានទន្ទឹងរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែរឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។ជាក់ស្តែង ក្នុងកម្មវិធីជ័យមង្គលរបស់តារាចម្រៀង និងតារាសម្តែងទាំងពីររូបនេះ បានរៀបចំឡេីង យ៉ាងអធិកអធ័មអមជាមួយក្បូរក្បាច់ដ៏ប្រណិត ក្នុងកម្មវីធីទាំងមូលរួមជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត
ក៏ដូចជាសម្អាងការដ៏គួរឲ្យទាក់ទាញ និងល្អឥតខ្ចោះដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីមហាជនជាច្រេីន និងមានការកោតសរសើរមិនដាច់ពីមាត់ផងដែរ។ដោយឡែក មកដល់ថ្ងៃនេះមានរយៈពេល១ខែត្រឹមតែម្តង ហេីយក៏ជាថ្ងៃដែលអ្នកទាំងពីរចេញដំណើរទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសផងដែរ នេះបេីតាមរយៈការបញ្ជាក់ពីលោក ថមមី ដែលនៅមុននេះបន្តិច លោកបានបង្ហោះពីទិដ្ឋភាពចេញដំណើរ
អមជាមួយខ្លឹមសាររៀបរាប់ទៅកាន់មហាជន ក៏ដូចជាហ្វេនអ្នកគាំទ្រខ្លួនថា៖«ថ្ងៃនេះខ្ញុំបាទនិងភរិយាសូមជំរាបលាបងប្អូនមួយរយៈសិនហើយ ដោយយេីងទាំងពីរនឹងធ្វេីដំណេីរកំសាន្តក្រេបទឹកឃ្មុំ នឹងទៅឆ្លងឆ្នាំសកលនៅប្រទេសបារាំង ហេីយយេីងនឹងបង្ហួសទៅលេងប្រទេសផ្សេងៗទៀតនាប៉ែកអុឺរ៉ុបជាច្រេីនប្រទេស ចំនួនមួយខែពេញតែម្តង តែយ៉ាងណាមុននឹងធ្វេីដំណេីរចាកចេញពីមាតុភូមិក៏ប្តីប្រពន្ធខ្ញុំទាំងពីរមិនភ្លេចឪពុកម្តាយទាំងសងខាងដែរ
មុននឹងចេញដំណេីរយេីងបានសំពះថ្វាយបង្គុំស៉ំពរជ័យពីព្រះរស់ នឹងបានជូនជាថវិការបន្តិចបន្តួចទុក អោយលោកទាំងបួនប្រេីប្រាស់រឺចាយវាយផ្សេងៗតាមចិត្តលោកចង់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ និងសូមអរគុណបងប្អូនដែលបានមកជូនដំណើរ និងបងប្អូនដែលបានជូនពរយើងខ្ញ៉ំទាំងពីរនាក់»។ប្រភព៖ ហ្វេសប៊ុក