ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មកទល់ពេលនេះសភាពការណ៏ទំនាស់នៅប្រលានយន្តហោះនោះ ហាក់កាន់តែក្តៅគគុកសម្រាប់អ្នកលេងបណ្តាញសង្គមដែលតាមដានមិនដាច់។ យ៉ាងណាមិញហេតុការណ៏នេះផងដែរ ពលករដែលបានថតវិដេអូនោះក៏ចេញវិដេអូបកស្រាយបំភ្លឺលើចំនុចសំខាន់ៗផងដែរ។
ទន្ទឹមនឹងនេះ បើយោងតាមប្រភពលោក ខេម តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា និងមានវត្តមានក្នុងហេតុការណ៍នេះដែរ ក៏បានមានការលេីកឡេីងយ៉ាងខ្លី តែមានអត្ថន័យជ្រាលជ្រៅថា៖ «អត់អីទេ យើងជា
ខ្មែរដូចគ្នាទេ សូមព្រះប្រទានពរ»។ ក្នុងន័យនេះដែរ ធ្វើអោយអ្នកគ្រាំទ្រជាច្រើនមានការកោតសរសើរចំពោះការលើកឡើងបែបនេះ ព្រោះមិនចង់អោយមានទំនាស់វែងឆ្ងាយតទៅទៀត៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖