ចូលរួមសោកស្តាយផង! កំពុងតែរីករាយសប្បាយនៅក្នុងថ្ងៃបុណ្យណូអែលសុខៗ ស្រាប់តែមានជនអន្ធពាល មកវា យបំ បែ កក្បាល ទាំងមិនដឹងអីសោះ បណ្តាលអោយស្លា ប់យ៉ាងអណោចអ ធម៍

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ SangKry Navin បានបង្ហាញពីការឈឺចាប់របស់ខ្លួន និងបានស្នើសុំទៅដល់សមត្ថកិច្ច សុំមេត្ដាជួយស្វែងរកយុត្ដិធម៍ជូនប្អូនប្រុសរបស់ខ្លួនផង ព្រោះតែប្អូនរបស់គាត់ ត្រូវបានជនមិនស្គាល់មុខ បានវា យសម្លា ប់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីបុណ្យ Christmas នៅក្លឹបកម្សាន្ដមួយកន្លែង។

ក្នុងរឿងខាងលើនេះដែរ ម្ចាស់គណនីរូបនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”ប្អូនប្រុសយើងខ្ញុំបាទទួលរងនូវអំពើអយុត្តិធម៌មួយ អំពីសំណាក់ជនអន្ធពា ល ដែលបានវា យបំបែ កក្បាលពីមុខនឹងពីក្រោយរបស់គាត់ នៅក្នុងក្លឹបកំសាន្តមួយក្នុងឱកាសចូលរួមថ្ងៃណូអែល គ្រិស្កស្មាស។ ប្អូនត្រូវជនអន្ធពា លវា យក្បាលពីក្រោដោយមិនដឹងខ្លួន។

ប្អូនប្រុស មិនដែលមានគំនំជាមួយអ្នកទេ ប្អូនប្រុសរង គ្រោះជំនួសគេ។ ប្អូនប្រុសរបស់ខ្ញុំបានលាចា កលោកយើង ទាំងវ័យក្មេងដែលកំពុងសិក្សានៅឡើយ។ ហេតុអ្វីបានជាកម្មអកុសលនេះ កើតឡើងចំពោះប្អូនប្រុសស្លូតត្រង់ ដែលគួរអោយស្រលាញ់រាប់អានពីមិត្តភក្តិបងប្អូនឪពុកម្តាយជីដូនជីតា ទាំងអយុត្តិធម៌បែបនេះទៅវិញ?

ថ្ងៃចុងក្រោយ ដែលប្អូនប្រុសបានជួប អង្គុយញ៊ាំស៊ុបជា បងៗនិងប៉ា ពិភាក្សាគ្នា ដើម្បីទៅឆ្លងឆ្នាំមួយគ្នា តែយប់ថ្ងៃណូអែល ប្អូនត្រូវជន ដៃដល់ មកផ្តាច់ស ង្ខារ ប្អូនប្រុសខ្ញុំដោយមិនបាននិយាយពាក្យថាលាហើយ មកកាន់ពួកនុះឡើយ។ អូនអើយអូនតើអូនឈឺចាប់យ៉ាងណា? ស្វែងរកពេទ្យមួយទៅពេទ្យមួយ គេមិនទទួលមើលអូនឡើយដោយអាការៈប្អូនធ្ងន់ ធ្ងរមិនអាចជួយសង្គ្រោះបាន។

ជាចុងក្រោយនេះសូមព្រលឹង និងវិញ្ញាណក្ខន្ធប្អូន ទៅកាន់សុគិភព និងចាប់កំណើតជាថ្មី កូនល្អ ជាមិត្តល្អ ហើយអាយុវែង កុំអោយអភ័ព្វដូចជាតិនេះ។ ប្អូនប្រុសស្លូតណាស់សូម្បីតែមិត្តភក្តិរបស់គេក៏និយាយគ្រប់គ្នាថា ប្អូនប្រុស ជាមិត្តល្អស្លូត មិនចេះនិយាយច្រើនទេ គេជាមនុស្សគួរអោយស្រលាញ់និងរាប់អានណាស់។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា បងៗកងកំលាំងនឹងក្រុមការងារដែលពាក់ព័ន្ធជួយសហការនឹងចាប់បានឃាត ករនិងបក្សពួកវាមកកា ត់ទោសក្នុងពេលឆាប់ៗមិនអោយពួកវារួចខ្លួននោះឡើយ”។

Related posts

Leave a Comment