រំភើបជំនួស! លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្តម ហ៊ុន គឹមជាតិ បានឧបត្ថម្ភដល់ប៉ូលីសចរា ចរ ណ៍ ដែលត្រូវឡានបែនដឹកដី បុ ក ខណៈពេលកំពុងសម្រួលចរាចរណ៍ នូវថវិកាចំនួន

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ផ្ទុះការចែករំលែកមួយ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ស្ដីពីវីដេអូកាមេរ៉ាសុវត្ថិភាព នៃគ្រោះ ថ្នាក់ចរាចរណ៏មួយកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដោយរថយន្ដបែនដឹកដីមួយ បានបើកទៅបុក មន្រ្ដីចរាចរណ៏ម្នាក់ ដែលមានឈ្មោះ ហេង ហាក់ឡៃ ពាក់ស័ក្ក ៣ ពេលកំពុងបំពេញភារកិច្ច សម្រួលចរាចរណ៏។

ភ្លាមៗនេះ មន្រ្ដីចរាចរណ៏ខាងលើ ក៏ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅព្យាបាលនៅ ឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសវៀតណាម។ ហេតុការណ៏មួយនេះដែរ គឺកើតនៅនៅវេលាម៉ោង ប្រមាណ ៣៖៣០រសៀល ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) ត្រង់ចំណុចផ្លូវបំបែកគល់ស្ពាន កំពង់បាយត្រើយខាងលិច ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានសរសេរប្រាប់ឱ្យដឹងពីស្ថានភាពមន្រ្ដីនគរបាល ខាងលើ ដែលមានខ្លឹមសារថា៖”ករណីគ្រោះ ថ្នាក់ចរាចរណ៏ល្ងាចមិញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ចំពោះមន្ត្រីរបស់ខ្ញុំនៃការិយាល័យចរាចណ៏ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៏នៅគល់ស្ពានត្រើយខាងលិច បានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម។

គាត់បានរួចផុ តគ្រោះ ថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពង់ស្ថិតនៅក្នុងបន្ទប់ស ង្គ្រោះបន្ទាន់នៅឡើយ។ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំបាទធានារាល់ការចំណាយក្នុងការព្យាបាលទាំងអស់ចំពោះមន្ត្រីដូចរូបគាត់ ដែលកំពុងបំពេញការងារ និងសកម្មក្នុងការងារ។ សូមជូនពរបងឆាប់ជាសៈស្បើយ។ ( បាក់ឆ្អឹងជំនីចំនួន ៩ )”។

ទន្ទឹមនឹងរឿងគ្រោះថ្នា ក់ខាងនេះ ក្រោយពេលឃើញទិដ្ឋភាពដ៏រន្ធ ត់ ចំពោះគ្រោះថ្នា ក់ចរាចរណ៏ខាងលើនេះរួមមក លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្ដម ហ៊ុន គីមជាតិ ក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន មានចិត្ដអាណិតជាខ្លាំង និងបានប្រកាសស្វែងរកមន្រ្ដីនគរបាលចរាចរណ៏ខាងលើនេះ ដោយមានខ្លឹមសារថា៖”មានអ្នកណាដឹង អាចមានលេខទាក់ទងទៅគាត់បានទេ? អាណិតណាស់”។

យ៉ាងណាមិញ ក្រោយការបង្ហោះរបស់លោកជំទាវ បានរយៈពេល១ថ្ងៃមកនេះ នាខណៈរសៀលថ្ងៃនេះ ទី២៩ ខែធ្នូ លោក K01 បានទៅជួបក្រុមគ្រួសារសាច់ញាតិរបស់មន្រ្ដីនគរបាលខាងលើនេះហើយ ដោយរូបនាងត្រូវជាក្មួយស្រីបង្កើតរបស់លោក ហេង ហាក់ឡៃ។ ក្នុងនោះដែរ លោកK01 បានសរសេរឱ្យដឹងថា៖

”ថវិកា800,000៛ របស់លោកជំទាវ ហាក់ ដាណា បានមកដល់ពេលនេះ K01នឹងK168 បានមកដល់ផ្ទះបងប៉ូលិសចរាចរណ៍ដែលត្រូវឡានបុកហើយ តែដោយសាររបួ សគាត់មានសភាពធ្ងន់ ធ្ងរពេក ដូចជាបាក់ឆ្អឹងជំនី ពីរកង់ នឹងប្រេះឆ្អឹង ជំនី9កង់ ព្រមទាំងបែ កប្រអប់ដៃខ្ទេ ចម្ខាងទៀត ទើបក្រុមគ្រួសារបញ្ចូនទៅ ប្រទេសវៀតណាតែម្តង”៕

Related posts

Leave a Comment