កាន់តែអាសូរ! ធ្វើជាតារាកំប្លែងពេញមួយជីវិតទៅហើយតែមិនដែលដឹងសោះថាផ្ទះរបស់ នាយស្មាញ គឺជាផ្ទះដែលបង់រំលោសត្រូវធ្លាក់ទៅលើប្រពន្ធគាត់ទាំងស្រុង

ភ្នំពេញ ៖ កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដោយតារាកំប្លែង នាយ ស្មាញ ត្រូវបានស្លា ប់ បាត់បង់ជីវិ តយ៉ាងរន្ធ ត់ ព្រោះតែមជ្ជុរាជដ៏កាចសាហាវ (គ្រោះថ្នា ក់ចរាចរណ៏) បានឆក់យើងជីវិតរបស់គាត់ទៅ ដោយបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់ទុក្ខជាទំងន់។ក្នុងនោះដែរ បើតាមរបាយការណ៏ ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរប្រាប់ឱ្យដឹងពីហេតុការណ៏ គ្រោះថ្នា ក់ចរាចរណ៏ខាងលើនេះឱ្យដឹងថា៖”អធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិដៅ (ស្របទិសគ្នា)នៅថ្ងៃសៅរិ៍ ទី២៨ ខែឆ្នូ ឆ្នាំ២០១៩

វេលាម៉ោង ១៦៖៣០នាទី ត្រង់ចំណុចលើ ផ្លូវ៦០ម៉ែត្រ កែង៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះ ថ្នាក់ចរាចរណ៌មួយកើតឡើងរវាងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 3E-7789 បើកបរដោយឈ្មោះ ទិត ទី ភេទប្រុសអាយុ២៣ ឆ្នាំ មុខរបរ ស្នាក់នៅ ភមិ ស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន)បើកបរក្នុងទិសដៅពី ត្បូង ទៅ ជើង បត់ស្តាំ ក៏បានបុកជាមួយម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1D-6970 បើកបរដោយឈ្មោះ សុួន សុខហុីម ហៅ ស្មាញ ភេទប្រុស អាយុ ៦៨ឆ្នាំ ស្នាក់នៅភូមិ ព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល

(ស្លា ប់នៅកន្លែងកើតហេតុ) និងអ្នកជិះពីក្រោយម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា។ ក្នុងករណីនេះបណ្តាលអោយ មនុស្សស្លា ប់ម្នាក់ និងរបួសធ្ងន់មនុស្ស ០១នាក់ប្រុស ខូចខាតម៉ូតូ០១គ្រឿងធ្ងន់។ ជនបង្ករហេតុត្រូវបានប្រគល់ជូនជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តអនុវត្តតាមនីតិវិធី”។ទន្ទឹមនឹងមរណ ភាពដ៏ក្រៀមក្រំខាងលើនេះ ស្រាប់តែកាលពីយប់ម្សិលមិញនេះ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មានមកម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Ya Ty បានទម្លាយឱ្យដឹងពីស្ថានភាព គ្រួសារនាយ ស្មាញ ដែលមានខ្លឹមសារថា៖”ផ្ទះគាត់នៅក្បែរផ្ទះរបស់ខ្ញុំ គាត់ជាមនុស្សរួសរាយ មុនពេលកេីតហេតុគាត់បានមកសួរខ្ញុំរឿងធ្វេីឡាន ក្នុងថ្ងៃកេីតហេ

តុគាត់បានជិះម៉ូតូដឹកប្រពន្ធកូនគាត់ ពេលចេញទៅដល់ផ្លូវ ៦០ម៉ែតគាត់ក៏ជួបគ្រោះថ្នាក់។ សូមអំពាវនាវទៅដល់បងៗចិត្តធម៍ជួយគ្រួសារគាត់ ព្រោះតាមតែខ្ញុំដឹងផ្ទះរបស់គាត់គឺបង់រំលោះ ដូច្នេះបន្ទុកទាំងអស់នឹងធ្លាក់ទៅប្រពន្ធរបស់គាត់ សូមជួយផងអាចជួយគាត់តាមរយៈប្អូនប្រុស តាំង គីមឡេង ឬខ្ញុំផ្ទាល់”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment