សិស្សពូកែរូបនេះ ប្រាប់គ្រូក្នុងថ្នាក់ថា “គាត់ឈប់រៀនហើយព្រោះគ្រួសារក្រពេក ឪពុកម្តាយគាត់ ចង់អោយគាត់ ទៅភ្នំពេញ ទៅធ្វើការនៅយប់នេះហើយ…” ឮបែបនេះគ្រូក៏បានទៅដល់ផ្ទះសិស្សម្នាក់នេះ ហើយក៏បាន…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ay Sînã បានបង្ហោះសាររៀបរាប់ពីសិស្សម្នាក់ បង្ខំចិត្តឈប់រៀន ព្រោះតែជីវភាពក្នុងគ្រួសារក្រីក្រពេក ទៅរៀនរាល់ថ្ងៃ គ្មានលុយ ទិញអ្វីហូបនៅសាលាទេ ហើយព្រឹកឡើងហូបបាយកក ពីផ្ទះ ទើបទៅរៀន។ ហ្វេសប៊ុកដដែលបានបន្តប្រាប់ឲ្យដឹងបន្ថែមទៀតថា៖

“ប៊ន ស្រីនាង ជាសិស្សថ្នាក់ទី 10D នៃវិទ្យាល័យ ហ៊ុន សែន អង្គរបុរី ! គាត់ជាសិស្សដែលរៀនពូកែ ក្នុងខែធ្នូនេះ គាត់ជាប់លេខ២ ! ផ្ទះនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបុរីខេត្ត តាកែវ ! មករៀនរាល់ថ្ងៃ គ្មានលុយ ដើម្បីទិញអីហូបនៅសាលាទេ ដូច្នេះព្រឹកឡើងត្រូវហូបបាយកកពីផ្ទះទើបមករៀន ! ដោយសារគ្មានជីវជាតិ ខ្សោយ គ្មានកម្លាំធាក់កង់មករៀន ព្រោះផ្ទះឆ្ងាយពីសាលា ត្រូវសុំមិត្តភក្រ្តជិះជាមួយ !

ប៉ុន្មានថ្ងៃនេះ ចេះតែមិនឃើញគាត់មករៀន ខ្ញុំក៏បានសួរទៅមិត្តភក្តិគាត់ ពួកគេប្រាប់ថា គាត់ឈប់រៀនហើយព្រោះគ្រួសារក្រពេក ឪពុកម្តាយគាត់ចង់អោយគាត់ទៅភ្នំពេញទៅធ្វើការនៅយប់នេះហើយ !

បន្ទាប់ពីចេញពីរៀន ខ្ញុំបានទៅដល់ផ្ទះគាត់ហើយសួរនាំឪពុកម្តាយគាត់ ! ពួកគាត់ថាចឹងមែន គាត់អាណិតកូនដែរ តែធ្វើម៉េចគ្មានលុយទិញម៉ូតូអោយកូនជិះរៀន ព្រោះជិះកង់គាត់គ្មានកម្លាំងទេ ! ពេលជួប ស្រីនាង ទឹកមុខគាត់ ស្រងូតស្រងាត់ យំខ្សឹបខ្សៀវគួរអោយអាណិត ! គាត់ពិតជាចង់រៀន ហើយខ្ញុំក៏ដឹងដែរថាគាត់រៀនពូកែ ព្រោះគាត់យកចិត្តទុកដាក់រៀនណាស់ !

ខ្ញុំបានពន្យល់ឪពុកម្តាយគាត់ជាច្រើន ហើយប្រាប់ថា បើចង់អោយកូនមានអនាគតល្អ អោយគាត់ទៅរៀនវិញទៅ ហើយគាត់ក៏សន្យាថានឹងអោយកូនទៅរៀនវិញ ! ខ្ញុំនឹងរង់ចាំមើល បើគាត់មករៀនវិញមែនគឺល្អណាស់ ! ដើមទុនរបស់អ្នកក្រគឺការរៀន ដើមទុនរបស់អ្នកមានគឺលុយ”៕

Related posts

Leave a Comment