គួរឲ្យអាណិតណាស់! នាយ ក្រិន កំពុងមានជីវភាពខ្វះខាតផង ស្រាប់តែកូនឈឺទៀត លោកគ្រូពេទ្យ អាណិតពេក ជួយព្យាបាលដោយឥតគិតលុយ១រៀល ថែមទាំងជូនថវិកាចំនួន…

នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុកលោកគ្រូពេទ្យម្នាក់បានបង្ហោះសារ និងរូបភាពនៅក្នុងហ្វេសប៊ុករបស់ខ្លួន ថា៖ “គួរឱ្យអាណិតនាយក្រិនកូនឈឺមានជីវភាពខ្វះខាត ខ្ញុំជូនថវិកាសម្រាប់បង200$ និងព្យាបាលជូនដោយឥតគិតថ្លៃ។

សូមបងប្អូនជួយឧបត្ថម្ភបន្ថែមដើម្បីឲ្យជីវភាពគាត់បានធូរធារ អាចឧបត្ថម្ភតាមរយៈទូរសព្ទលេខ012344209/098344209! ត្រូវតែជួយព្រោះគាត់បានធ្វើឱ្យក្រុមគ្រួសារបងប្អូនផ្ទុះសំណើចសប្បាយចិត្តគ្រប់ពេល ដែលគាត់សំដែង គាត់ជាបុគ្គលបង្កើតនូវភាពសប្បាយរីករាយដល់មហាជនទាំងអស់គ្នា ពេលគាត់មានទុក្ខ ត្រូវតែជួយដល់គាត់។

កាយសម្បទាគាត់មិនអាចទៅធ្វើការងារផ្សេងៗបានច្រើនដូចបុគ្គលដទៃបានឡើយមានតែទេពកោសល្យនៃការសម្តែងតែប៉ុណ្ណោះ! សូមសំណូមពរដល់អ្នកដឹកនាំខ្សែរភាពយន្ត ឬការសម្ដែងកំប្លែង នាំគាត់ចូលថតវិញផង ដើម្បីជួយជីវភាពរបស់គាត់ឲ្យបានប្រសើរឡើង។ សូមអរគុណ!”៕

Related posts

Leave a Comment