ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀងប្រុសដែលមានទឹកដមសម្លេងផ្អែមស្រទន់ ខ្ពស់សង្ហារ និងមានក្បាច់រាំរស់រវើកបែបក្រមិចក្រមើម លោក ជុំ លីណូ កំពុងទទួលបានប្រជាប្រិយភាព និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជនជាច្រើន ខណៈដែលតារាចម្រៀងរូបនេះ ជានិច្ចកាលតែងតែចេញនូវបទចម្រៀងបែបអប់រំក្នុងសង្គមបច្ចុប្បន្ន។
យ៉ាងណាមិញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នេះ លោក ជុំ លីណូ និងអនាគតភរិយា បានរៀបចំប្រារព្ធធ្វើពិធីភ្ជាប់ពាក្យ ដែលកម្មវិធីដ៏មានជ័យមង្គលនេះ រៀបចំចំនួន១០០តុ នៅគេហដ្ឋានខាងស្រី នេះបេីតាមការបញ្ជាក់ពីលោកលោក K01 ចាងហ្វាងសារព័ត៌មាន Satawath Fc 20 នៅមុននេះបន្តិច។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់តារាចម្រៀងរូបនេះ ដែលជិតដល់ថ្ងៃរៀបការ និងមានអនាគតភរិយាដ៏ស្រស់ស្អាត ពិតជាសាកសមនឹងគ្នាខ្លាំងណាស់។ សូមជូនពរដល់គូស្នេហ៍មួយគូនេះ បន្ទាប់ពីភ្ជាប់ពាក្យរួច នឹងឆាប់ឈានដល់ថ្ងៃចូលរោងការ ហេីយថែមទាំងស្រលាញ់គ្នាជារៀងរហូត។