គាំទ្រលោក ខេម ប្រកាសចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ របស់លោកឧកញ៉ា ឡេង ណាវាត់ត្រា ដោយឥតគិតថ្លៃ ដើម្បីបង្កើតទីផ្សារពិតប្រាកដសម្រាប់កសិករខ្មែរយើង ដែលជាក់ស្តែងលោក ខេម មានតម្លៃខ្លួនរហូតដល់ទៅចំនួន

កាលពីរសៀលថ្ងៃមិញ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសឱ្យដឹងពីដំណឹងល្អមួយ ដល់និស្សិតកសិកម្ម និងកសិករទូទាំងប្រទេស ដែលមានខ្លឹមសារថា៖“(ផ្សារទំនើបកសិផលធម្មជាតិ)ដំបូងគេនៅកម្ពុជាខ្ញុំសម្រេចបើកផ្សារទំនើប(កសិផលធម្មជាតិ )មានទីតាំងកណ្ដាលនៅOlympia ហើយត្រៀមបង្កើតចំនួន ២៥០សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែកសិផល របស់កសិករខ្មែរតែប៉ុណ្ណោះយកមកលក់ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្មផ្ដោតទៅលើគុណភាព សុខភាពជាចំបង ទើបខាងផ្សាររបស់ខ្ញុំទទួលទិញយក ដែលត្រូវឆ្លងកាត់កាត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបចូលផ្សារខ្ញុំបាន។

សូមបញ្ជាក់ បងប្អូនកសិករប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់សាធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាព នោះខាងផ្សារទំនើបរបស់ខ្ញុំមិនទទួលទិញនោះទេ។ ខ្ញុំត្រូវការជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម ៤០០នាក់ ដែលផ្ដល់អាទិភាពឲ្យនិស្សិតកសិកម្ម ឬអ្នកដែលចូលចិត្តកសិកម្ម។ នៅពេលសម្ភាសន៍ជាប់ជាបុគ្គលិក ទាំងអស់ត្រូវទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ដែលត្រូវចុះកុងត្រាជាមួយផ្សាររបស់ខ្ញុំរយៈពេលវែង។ អ្នកដែលមានបំណងដាក់ពាក្យសូមទាក់ទងមកលេខទូរសព្ទខាងក្រោម 066 444 444។

ខ្ញុំបាទ ឡេងណាវ៉ាត់ត្រា សូមគោរពស្នើសុំទៅ ស្ថាប័នក្រសួង ដែលពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលខ្ញុំបាទនេះ ផង ដើម្បីមានភាពងាយស្រួល នឹងទទួលបាន គុណភាពជោគជ័យ។ សម្រាប់ក្រុមហ៊ុនផ្សេងឬ បងប្អូនដែលមានបំណងចង់ចូលរួម នៅលើគម្រោងនេះ ឬមានចំណេះដឹងអ្វីបន្ថែម អាចទាក់ទងមកលេខខាងលើដើម្បី ពិភាក្សា ដាក់គោលដៅបន្ថែម ដើម្បីឱ្យផ្សារទំនើបកសិផលនេះ ទទួលបានភាពជោគជ័យ ពិតប្រាកដសម្រាប់ ការទទួលទិញពីបងប្អូនកសិករ។ ជាពិសេសនោះ គឺមានតែបងប្អូន ទាំងអស់មេត្តា គាំទ្រ ផលិតផលកសិផលធម្មជាតិ ទើបផ្សាទំនើបនេះ អាចឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យបាន ព្រោះផ្សារទំនើបកសិផលនេះប្រឈមមុខនឹងការខាត ខ្លាំងបំផុត តែយ៉ាងណា ខ្ញុំប្ដេជ្ញាចិត្ត ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព”។

យ៉ាងណាមិញ ក្រោយឃើញការបង្ហោះរបស់លោកឧកញ៉ា រួចមក ស្រាប់តែមុននេះបន្ដិច កំពូលតារាចម្រៀង ក្នុងផលិតកម្ម ថោន នោះគឺបុរសសង្ហារ សម្លេងស្អក លោក ខេម បានប្រកាសខ្លួន និងចូលរួមលើកស្ទួយ ក្នុងយុទ្ធនាការណ៏ខាងលើនេះ ដោយមិនយកប្រាក់កម្រៃ ពីការផ្សាព្វផ្សាយ ពាណិជ្ជកម្មនេះ នោះឡើយ។ ក្នុងនោះដែរ លោក ខេម បានសរសេរថា៖

“ពឹត​ជា​ពិសេស​ណាស់ ខ្ញុំបាទខេម សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវាត់ត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង”។

ទន្ទឹមនឹងនោះដែរ ក្រោយពេលឃើញការបង្ហោះរបស់លោក ខេម រួចមក លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានស៊ែរការបង្ហោះនេះ និងបានសរសេរថា៖”ខ្ញុំពិតជាសូមអរគុណ នៅទឹកចិត្តដ៏ធំធេងរបស់បងខេម ដែលលះបង់ក្នុងការចូលរួម ផ្សព្វផ្សាយ មិនគិតថ្លៃ ដែលតម្លៃខ្លួនបងជាក់ស្ដែង មិនក្រោមពី ៣ម៉ឺនដុល្លារនោះទេ ក្នុងការផ្សព្វផ្សាយផលិតផលនីមួយៗ នេះសបញ្ជាក់ឲ្យឃើញថា បងមានបេះដូង ដ៏ល្អបំផុត ដែលមានបំណងចង់ជួយទៅដល់បងប្អូនកសិករ សូមឲ្យបងទទួលបាននូវប្រជាប្រិយភាព និងជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមថាបងប្អូន សិល្បករសិល្បការិនីផ្សេងទៀត ចូលរួមផ្សព្វផ្សាយ ជាមួយគ្នា”។

Related posts

Leave a Comment