ក្តុកក្តួលខ្លាំងណាស់! ម្សិលមិញ ពូថតបញ្ចប់សាច់រឿង ក្តាមវង្វេងស្រែ ជាមួយពួកខ្ញុំតើ ហេតុអ្វីថ្ងៃនេះ…

នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេក “សំណើចចុងសប្តាហ៍” បានបង្ហោះសារដ៏សែនក្តុកក្តួលរំជួលចិត្តមួយថា​៖ “ម្សិលមិញ ពូថតបញ្ចប់សាច់រឿង ក្តាមវង្វេងស្រែ ជាមួយពួកខ្ញុំតើ ហេតុអ្វីថ្ងៃនេះ មច្ចុរា​ជដ៏សា​ហាវឃោរ​ឃៅ បែរជាបញ្ចប់ជីវិតពូទៅវិញ ក្រុមការងារសំណើចចុងសប្តាហ៍ពិតជាទទួលយកមិនបានទេ រន្ធត់ចិត្តណាស់នៅពេលដែលឃើញរូបពូដេកស្លាប់នៅលើដងផ្លូវបែបនេះ។

ចាប់ពីពេលនេះទៅពួកយើងលែងបានជួបគ្នា លែងបានហូបបាយជុំគ្នា និងលែងបានរួមការងារជាមួយគ្នាទៀតហើយ ថ្ងៃនេះយើងបាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ បាត់បងមិត្តរួមក្រុមសំណើចចុងសប្តាហ៍ម្នាក់ទៀតហើយ ពិតជាទទួលយកមិនបានមែន។ សូមវិញ្ញាណក្ខន្ធលោកទៅកាន់ឋានសុខ ឋានស្ងប់ ផុតអស់ទុក្ខទាំងឡាយ និងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ #អារម្មណ៍ទទួលយកមិនបាន”។

គួររំលឹកឡើងវិញបន្តិចផងដែរថា នៅថ្ងៃនេះ តារាកំប្លែងជើងចាស់ នាយស្មាញ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅថ្ងៃដដែលនេះ លោក ម៉ារ៉ា ប៊ុណ្ណា តំណាងមូលនិធិ “សិល្បៈចាស់ជរា” បានពាំនាំយកថវិកា២លានរៀល របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅចូលបុណ្យសពនាយស្មាញ នៅឯគេហដ្ឋានទល់មុខវត្តព្រែកហូរ៕

Related posts

Leave a Comment