សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចូលបុណ្យ ស ព នាយ ស្មាញ នូវថវិកាចំនួន

កាលពីរសៀលមិញនេះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដោយតារាកំប្លែង នាយ ស្មាញ ត្រូវបានស្លា ប់ បាត់បង់ជីវិ តយ៉ាងរន្ធ ត់ ព្រោះតែមជ្ជុរាជដ៏កាចសាហាវ (គ្រោះថ្នា ក់ចរាចរណ៏) បានឆក់យើងជីវិតរបស់គាត់ទៅ ដោយបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់ទុក្ខជាទំងន់។

ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមន៏សិល្បករខ្មែរ បានសរសេរប្រាប់ឱ្យដឹងពីដំណឹង ដ៏ក្រៀមក្រំនេះថា៖”ដំណឹងមរណ ភាព តារាកំប្លែងនាយស្មាញ បានទទួលមរណ ភាព មុននេះបន្តិច ដោយគ្រោះថ្នាក់ចរាចរណ៏ ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខ្ញុំបាទបានជូនដំណឹងទៅអាជ្ញាធរ ខណ្ឌមានជ័យរួចហើយ។ សុំវិញ្ញាណ ក្ខន្ធរបស់ពូទៅកាន់សុខគតិភ ព”។

បន្ថែមពីលើនេះ នាមុននេះបន្ដិច លោក ហេង ឡុង បានសរសេរប្រាប់ឱ្យដឹងទៀតថា៖”លោក ម៉ារ៉ា ប៊ុណ្ណា តំណាងមូលនិធិ “សិល្បៈចាស់ជរា”បានពាំនាំយកថវិកា២លានរៀល របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅចូលបុណ្យសពនាយស្មាញ នៅឯគេហដ្ឋានទល់មុខវត្តព្រែកហូរ។

សូមអំពាវនាវដល់បងប្អូនខ្មែរ និងសិល្បករសិល្បការនីទាំងអស់ ដែលដែលអាណិតស្រឡាញ់គាត់ សូមអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនិងចូលបុណ្យតាមសទ្ធាជ្រះថ្លា។ សូមទំនាក់ទំនងលេខទូរសព្ទប្រពន្ធរបស់គាត់ 018 545 1819”៕

Related posts

Leave a Comment