គួរឲ្យអាណិតគាត់ខ្លាំងណាស់! ប៉ូលិសចរាចរណ៍ដែលត្រូវរថយន្តធំបុកកិនពេលកំពុងសម្រួលចរាចរណ៍ គាត់បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ប៉ុន្តែបាក់ឆ្អឹងជំនីរហូតដល់ទៅ…(មានវីដេអូ)

កាលពីល្ងាច ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ ប៉ូលិសចរាចរណ៍មួយរូប បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធន់ធំមួយគ្រឿង បើកបុកកិន ពេលកំពុងបញ្ជាចរាចរណ៍ នៅគល់ស្ពានត្រើយខាងលិច ឃើញហើយ ធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញក្តីអាណិតដល់មន្ត្រីរូបនេះខ្លោចចិត្ត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេក “ស្នងការដ្ផាននគរបាលខេត្តកំពត” បានប្រាប់ឲ្យដឹងបន្ថែមថា៖ “ករណីគ្រោះថ្នាក់ចរាចរណ៏ល្ងាចមិញ 27.12.2019 ចំពោះមន្ត្រីរបស់ខ្ញុំ នៃការិយាល័យចរាចណ៏ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៏នៅគល់ស្ពានត្រើយខាងលិច បានបញ្ជូនទៅដល់មន្ទើរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម។

គាត់បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពង់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំបាទធានារាល់ការចំណាយក្នុងការព្យាបាលទាំងអស់ចំពោះមន្ត្រីដូចរូបគាត់ដែលកំពុងបំពេញការងារ និងសកម្មក្នុងការងារ។ សូមជូនពរបងឆាប់ជាសៈស្បើយ ។ ( បាក់ឆ្អឹងជំនីចំនួន ៩ ) ។”​​​​​​​​​៕

Related posts

Leave a Comment