រំភើបខ្លាំងណាស់! ឃើញសិស្សម្នាក់ ស្លៀកមួយកំប្លេរនេះ មករៀនរាល់ថ្ងៃ ទាំងចាស់ ទាំងរហែក ពីមុខពីក្រោយ ពេលនេះ ស្រីអូន នឹងធ្វើរឿងនេះជូនហើយ…

នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ហឹមរូបភាពដែរឃេីញហេីយខ្លោចចិត្តអាណិតក្មេង យល់អារម្មណ៍ដែរចង់ទៅរៀនតែយេីងគ្មានអ្វីដូចគេសូម្បីសំលៀកបំពាក់ ពេលយេីងស្លៀកខោរអាវរហែកត្រូវគេសេីចខ្ញុំធ្លាប់ជួបហេីយ ចាំច្បាស់ពីភាពក្រលំបាកមួយនេះមិនភ្លេចទេ។

ខ្ញុំនឹងជួយគាត់តេីបងប្អូនចង់ជួយគាត់ទេ??? មានតែខោអាវមួយកំប្លេរនេះ ស្លៀកមករៀនរាល់ថ្ងៃ ដេរប៉ះដេីម្បីមករៀន តស៊ូណាស់កូនម្ដាយសូមនិយាយអារម្មណ៍ពិតខ្ញុំសរសេរផុសនេះទឹកភ្នែករលីងរលោង ព្រោះស្រម៉ៃរូបភាពក៏នឹកឃេីញពីជីវិតខ្លួនឯងកាលនៅក្រ”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ គេប្រទះឃើញទង្វើរដ៏ល្អប្រពៃមួយ ដែលអ្នកគ្រូម្នាក់ បង្រៀនសិស្សថ្នាក់ទី៧ នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង បានទិញសំលៀកបំពាក់ឲ្យសិស្សរបស់ខ្លួន ព្រោះតែក្តីអាណិតសិស្ស ដែលមិនមាន សំលៀកបំពាក់សមរម្យស្លៀកដូចគេ។ អ្នកគ្រូបានបង្ហោះសារក្នុងហ្វេសប៊ុក Chea Sok Ly បញ្ជាក់បន្ថែមថា៖

“ណូអែលម្សិលមិញ ប្រឹងចាំមើលតាំងពីព្រឹក ដល់ល្ងាច អត់មានអ្នកអោយកាដូសោះ ថ្ងៃនេះទិញជូនសិស្សវិញទើបរំភើបជាង គួរអោយអាណិតណាស់ រៀនថ្នាក់ទី៧ ហើយ មិនមានសំលៀកបំពាក់សមរម្យនិងគេទេ ឃើញតែស្លៀកមួយកំប្លេរនេះ មករៀនរាល់ថ្ងៃ ទាំងចាស់ទាំងរហែកពីមុខពីក្រោយ បើ ក្មេងខ្លះប្រហែលជាបោះបង់ការសិក្សាចោលហើយមើលទៅ ក៏សូមអរគុណផងដែរ ដល់បងអ្នកលក់សំលៀកបំពាក់នូវទឹកចិត្តដ៏ប្រពៃរបស់ឧបត្ថម្ភដល់កូន១កំប្លេរ”៕

Related posts

Leave a Comment