មន្ត្រីល្អ! ឯកឧត្តម​ គួច​ ចំរើន​ ជួយរុញរទេះ ប្រជាពលរដ្ឋ កំពុងជាប់ផុង​ ខណៈ​ពេលលោកចុះពិនិត្យមើលផ្លូវ ក្នុងក្រុងព្រះសីហនុ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ មហាជនជាច្រើនមានការចាប់អារម្មណ៍ រូបប៉ុន្មានសន្លឹក ដែលហ្វេសប៊ុកមួយឈ្មោះ ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពដ៏គួរឲ្យកោតសរសើររបស់ ឯកឧត្តម​ គួច​ ចំរេីន​។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់សារខ្លីមួយថា​៖

“មន្ត្រីល្អមិនងាយរកបាន​ ជួយរុញរទេះប្រជាពលរដ្ឋជាប់ផុង​ ខណៈ​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​ នៃគណ:អភិបាល​ខេត្តព្រះសីហនុ​ ចុះពិនិត្យមេីលផ្លូវក្នុងក្រុងព្រះសីហនុ។”។

ក្រោយពីឃើញបែបនេះ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការពេញចិត្តនូវទង្វើរបែបនេះជាខ្លាំង ដោយលោកមិនចេះប្រកាន់ការងារតូចធំឡើយ ធ្វើបែបនេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់លោក កាន់តែខ្លាំងឡើង៕

Related posts

Leave a Comment