ក្តៅៗ! ទីបំផុតស្គាល់មុខ ជន ប ង្ក ដែលបានបើករថយន្ត AUDI ទៅបុ កយុវតីសិស្សសាលា ២នាក់ បណ្តាលអោយស្លា ប់យ៉ាងអណោចអធ័មហើយ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួមមកហើយ ដែលកាលពីពេលថ្មីៗនេះ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៏ដ៏សែនរន្ធ ត់មួយបានកើតឡើង ដោយរថយន្ដស៊េរីទំនើប ២គ្រឿង បានបើកបរយ៉ាងលឿន ទៅបុកក្មេងស្រីចំនួន ២នាក់ ពេលកំពុងឌុបគ្នាចេញពីសាលារៀនអង់គ្លេស បណ្ដាលធ្វើឲ្យស្លា ប់ បាត់បង់ជីវិ តភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអធមជាទីបំផុត រួចជន បង្កនេះ បានបើករថយន្ដគេចបាត់ស្រមោលតែម្ដង។ ហេតុការណ៏មួយនេះ បានកើតឡើងនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងនោះដែរ យុវតី ដែលជាជន រង គ្រោះ នោះមានឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។ យ៉ាងណាមិញ បើតាមប្រភពសមត្ថកិច្ចបានប្រាប់ឱ្យដឹងពីហេតុការណ៏មួយនេះថា៖”មុនពេលកើតហេតុ គេឃើញជន រង គ្រោះជិះម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោងប្រមាណ ៧ល្ងាច។

លុះមកដល់កន្លែងកើត ហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គាល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាក Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរង គ្រោះទាំងពីរ”។

បន្ទាប់ពីទទួលដំណឹងនេះរួចមក កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មានទាក់ទងចំពោះរឿងនេះ យ៉ាងដូច្នេះថា៖ខ្ញុំបានបញ្ជាទៅនាយកដ្ឋានជំនាញធ្វើការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញ ចុះធ្វើរឿងនេះជាបន្ទាន់ ដើម្បីតាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនអ្នកបើករថយន្ដ”។

យ៉ាងណាមិញ នាខណៈកាលពីម្សិលមិញនេះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ជន បង្ក ជិះរថយន្ដម៉ាក Audi ត្រូវបានសមត្ថកិច្ចធ្វើការឃា ត់ខ្លួនហើយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ABC បានសរសេរប្រាប់ឱ្យដឹងថា៖”Update ប្រតិបត្តិការដ៏ក្តៅ របស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល

នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃា ត់អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុ កយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លា ប់យ៉ាងអណោច អធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែ ធ្នូនេះហើយនៅរសៀលថ្ងៃនេះថា អ្នកបើករថយន្តម្នាក់ត្រូវបានឃា ត់ខ្លួន និងកំពុងចាត់ការតាម ច្បាប់។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃា ត់ខ្លួនបាននៅឡើយទេ។

ការឃា ត់អ្នកបើករថយន្ត និងរថយន្ត បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង។ យោងតាមបណ្ណសម្គាល់រថយន្តបង្ហាញថា ម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ”។

Related posts

Leave a Comment