អីយ៉ា ទើបការហើយថ្មីៗ ពេលនេះភរិយាតារាសម្ដែងជើងចាស់ ជា សំណាង កំពុងពពោះកូនដំបូង

ភ្នំពេញ៖​ តារាសម្ដែងជើងចាស់ លោក ​ជា សំណាង គ្រប់គ្នាច្បាស់ជាស្គាល់លោក​ដែលរូបលោកបានចូលប្រឡូកក្នុងវិស័យសិល្ប: អស់ពេលជាច្រើនឆ្នាំមកហើយ ដោយពេលនេះលោកមានអាយុ ៤៨ឆ្នាំ ហើយ។ អ្វីដែលពិសេសនោះ លោកទើបតែបានសម្រេចចិត្តរៀបការ កាលពីខែមុននេះប៉ុណ្ណោះ ជាមួយនឹងតារាម៉ូដែលស្រីវ័យក្មេងស្រករក្រោយ ដែលគេស្គាល់ឈ្មោះក្នុងសិល្បៈថា Momo។

​ក្នុងនោះដែរ គេសង្កេតឃើញថា ភរិយារបស់លោក ជា សំណាង មានវ័យក្មេងជាងលោក ហើយមានសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់តែម្តង។ តែបើទោះបីជា លោកមានភរិយាក្មេងស្អាតក៏ពិតមែន តែគេក៏កម្រនឹងឃើញលោកបង្ហាញពីភាពផ្អែមល្ហែមជាញឹកញាប់ ដល់សាធារណ:ជនបានឃើញពីជីវិតប្ដីប្រពន្ធនោះឡើយ។ យ៉ាងណាមិញ ងាកម​កជីវិតគ្រួសារទៀតសោត លោក ជា សំណាង រៀបការមិនដល់ពីរខែផង ពេលនេះភរិយាលោកក៏កំពុងតែពពោះ​កូនដំបូង ហើយនៅមិនប៉ុន្មានខែទៀតរូបលោក ក៏នឹងបានឃើញមុខកូនសំណព្វចិត្តផងដែរ។ ក្នុងនោះដែរ ពុំទាន់មានការបង្ហើបណាមួយ ថាកូនក្នុងផ្ទៃរបស់ភរិយាលោក ជាកូនស្រី ឬកូនប្រុសនោះឡើយ។ ដូច្នេះមានតែរង់ចាំមើល និងជូនពរអ្នកទាំងពីរតែប៉ុណ្ណោះ៕

Related posts

Leave a Comment