លើកដំបូង ឱក សុគន្ធកញ្ញា បណ្តើរកូនប្រុសដើរលេងនៅទីសាធារណៈ

គិត​មកដល់ពេលនេះ​ ​កូនប្រុស​របស់​កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ ​ស្វាមី​គឺ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​មាន​អាយុ​ជាង​ ​១​ ​ខែ​ហើយ​ ​។​ ​គ្រាន់តែ​កូនប្រុស​ធំ​រៀង​រឹងដៃរឹងជើង​បន្តិច​ ​កំពូល​តារាចម្រៀង​ស្រី​រូប​នេះ​ ​បាន​នាំ​កូនប្រុស​សំណព្វចិត្ត​ដើរលេង​ផ្សារ​ទំនើប​ធ្វើព្រងើយ​ ​។​ ​តួយ៉ាង​នៅមុន​នេះ​បន្តិច​ ​អ្នកម្ដាយ​សម័យថ្មី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បង្ហោះ​រូបថត​នៅ​លើ​គណ​នី​អ៊ី​ន​ស្រ្តា​ក្រាម​មួយ​សន្លឹក​ជាមួយនឹង​កូនប្រុស​ ​ថែមទាំង​សរសេរ​ ​Caption​ ​ថា​ ​«​ពេល​ ​Shopping​ ​ជាមួយ​កូន​បុត្រ​»​ ​។​

​អាច​និយាយ​បាន​ថា​នេះ​ជាលើកដំបូង​ហើយដែល​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បង្ហាញមុខ​កូនប្រុស​នៅ​តាម​ទី​សាធារណៈ​ ​ព្រោះ​កូនប្រុស​កំពូល​តារាចម្រៀង​ស្រី​ខាងលើ​ ​មាន​អាយុ​ទើបតែ​ជាង​ ​១​ ​ខែ​ប៉ុណ្ណោះ​ ​មិនទាន់​ចាស់ខែ​ចាស់​ថ្ងៃ​អាច​ដើរហើរ​បាន​ច្រើន​នោះ​ទេ​ ​៕

Related posts

Leave a Comment