នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា ឯកឧត្ដម គួច ចំរើន បានចុះសួរសុខទុក្ខក្មេងស្រី ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្ដម ក៏បាន ឧបត្ថម្ភថវិការចំនួនជូន លោក រស់ សុខគឹម ប្រធានផ្សារលេី ផងដែរ។ ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមថា៖
“ក្នុងនាមជាអាណាព្យាបាល និងការព្រួយបារម្ភ
នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចុះសួរសុខទុក្ខក្មេងស្រី ភឿន ណាំមធីប អាយុ ១០ឆ្នាំ រស់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ត្រូវបានពស់ចឹកនៅសាលាចំការកៅស៊ូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំការចេក ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភថវិការចំនួន ៥០០,០០០៛ (ហាសិបមុឺនរៀល) លោក រស់ សុខគឹម ប្រធានផ្សារលេី ឧបត្ថម្ភថវិកាចំនួន ២០.០០០០៛ (ម្ភៃម៉ឺនរៀល) និង សម្លៀកបំពាក់២កំប្លេរ ។”៕