កូនប្រុស​​ តិរច្ឆាន​ ត្រូវជាគ្រូពេទ្យផង​ ដែលប្ដឹងម្ដាយបង្កេីត​ មិនអោយសង់ផ្ទះ​ព្រោះ​ចង់បានដីម្ដាយបង្កេីត

នាខណៈពេលមុននេះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៏បង្កភាពភ្ញាក់ផ្អើលខ្លាំងយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដោយកូនបង្កើត បានប្ដឹងម្ដាយបង្កើតរបស់ខ្លួនទៅកាន់តុលាការ ក្នុងគោលបំណងចង់បានដីរបស់ម្ដាយ ដោយមិនខ្លាចចុះនរ កបន្ដិចសោះឡើយ។

ទាក់ទងចំពោះរឿងខាងលើនេះផងដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានបង្ហោះទិដ្ឋភាពរូបថតជាច្រើនសន្លឹកជាមួយនឹងលោកយាយ ដែលត្រូវបានកូនប្ដឹងនោះ លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងថា៖”កូនប្រុស​​ តិរច្ឆា ន​ ត្រូវជាគ្រូពេទ្យផង​ ដែលប្ដឹងម្ដាយបង្កេីត​ មិនអោយសង់ផ្ទះ​ព្រោះ​ចង់បានដីម្ដាយបង្កេីត ម្ដាយចាស់ជរា​ឈឺចាប់​ពេក​ រត់មករកខ្ញុំអោយជួយផ្សាយ​“។

លោក ផែង វណ្ណៈ បានប្រាប់ឱ្យដឹងទៀតថា៖”ដីរបស់លោកយាយ គឺស្ថិតនៅសង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹងកេងកង​ ដីមានប្លង់រឹងឈ្មោះ​ម្ដាយ​“។ យ៉ាងណាមិញ បន្ទាប់ពីឃើញការបង្ហោះ ចំពោះរឿងមួយនេះដែរ មហាជនជាច្រើនបានសម្ដែងអារម្មណ៏ខឹងសម្បារជាខ្លាំង ចំពោះជននេះ ដែលហ៊ានធ្វើទង្វើបែបនេះ ដាក់ម្ដាយបង្កើតរបស់ខ្លួនបាន។

Related posts

Leave a Comment