ក្តៅៗ! ទី​បំផុតបទ ទឹកភ្នែក​សំរាម​ របស់ថៅកែលក់ពេជ្រ អ្នកនាង ទ្រី ដាណា បានចេញ MV ហើយ ដែលមានអត្ថន័យកំសត់​ ទស្សនាហើយស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

បេីនិយាយពីបងស្រី ដាណា​ ទ្រី ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងគឺជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

ដោយឡែក​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ បងស្រី​ចិត្ត​ធម៌​រូប​នេះ​ បានចូលរួម​សម្ដែង​ថត​ MV បទថ្មី​ ជាប្រភេទ​បទ​ Original Song ដែលឆ្លុះ​បញ្ចាំង​ពី​ជីវិត​អ្នកក្រ​ មានចំណងជើងថា​ “ទឹកភ្នែក​សំរាម”​។​ ដោយក្នុង​នោះ​បងស្រី​បានដេីរតួសម្តែងជាអ្នកលក់​ម្ជូរ​នៅតាម​ដងផ្លូវ​ និង​ទទួល​ទានអាហារជាមួយ​ក្រុម​គ្រួសារ​នៅក្នុង​ផ្ទះឈេី​ប្រក់ស្បូវ​ទៀត​ផង។​

ចំពោះ​បទ​ចម្រៀង​មួយ​បទ​នេះ​ បងស្រី​ ទ្រី​ ដាណា​ ក៏ធ្លាប់​បាន​មានការ​លេីកឡេីង​ថា៖«ធ្លាប់លក់ពេជ្រ ធ្លាប់តែអង្គុយរាប់លុយ រាប់ឥវ៉ាន់ ឥឡូវធ្លាក់ខ្លួនមកអង្គុយលក់គ្រឿងម្ជូរតាមផ្លូវ ទើបដឹងថាជីវិតជូរចត់បែបណា។ ជីវិតពេលដុនដាបខ្លាំងចឹង គ្មានអ្នកណាចង់មើលមុខទេ។ គិតទៅមនុស្សរាប់អានលុយតើ មិនមែនរាប់អានចិត្តណា កម្រមានអ្នកស្មោះត្រង់ មិនប្ដូរចិត្តណាស់ ព្រោះសម័យឥឡូវគេគិតលុយជាងមិត្តភាព។

កុំច្រឡំណាបងប្អូន ថ្ងៃនេះមកថត MV ថ្មី បទ​ Original​ Song “ទឹកភ្នែក​សំរាម”​។ ចង់ឱ្យស្ត្រីខ្មែរទាំងអស់រឹងមាំ មានមុខរបរចិញ្ចឹមខ្លួនឯងបាន កុំឱ្យពឹងតែប្ដីពេក។ បើនៅពឹងតែប្ដី គេចង់ក្បត់ គេចង់មានថ្មី គេមិនខ្លាចទេ ព្រោះគិតថាស្រីៗយើងអត់ពីគេមិនបាន។ តែបើយើងរឹងមាំ ប្រាកដជាគេខ្លាច។ ចាំ​គាំទ្រ​ MV នាងខ្ញុំថ្មីផងណា»។

យ៉ាង​ណាមិញ​ នៅមុននេះ​បន្តិច​ បទ​ចម្រៀង​ខាង​លើ​នេះ​ បានលេចចេញជា​ MV ហេីយ​ នេះបេីតាមការ​បង្ហោះ​ពី​បងស្រី​រូបនេះ​ផ្ទាល់​ និងបានមានការ​លេីកឡេីង​ថា៖«ទឹកភ្នែកសំរាមMVថ្មី​ -ទ្រីដាណា(មេីលហេីយហាមយំ)»។ ចង់ដឹងថា​ពិរោះ​ និង​មាន​អត្ថន័យ​កំសត់​យ៉ាង​ណានោះ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

Related posts

Leave a Comment