កាលពីពេលថ្មីៗនេះ មហាជនជាច្រេីនបានមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះពិធីភ្ជាប់របស់កញ្ញា ពេជ្រ សូលីកា ជាមួយគូស្នេហ៍ ដែលបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលបានរៀបចំយ៉ាងអធិអធ័ម ក្រោមការដឹងឮពីបងប្អូនសាច់ញាតិ ចាស់ទុំទាំងសងខាង និងមានការចូលរួមពីមិត្តភ័ក្តិក្នុងនិងក្រៅសិល្បៈ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រេីនរូបផងដែរ ។
យ៉ាងណាមិញ បេីគិតមកដល់ថ្ងៃនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយនេះបានភ្ជាប់ពាក្យមានរយៈពេល២ខែហេីយ តែអ្វីដែលភ្ញាក់ផ្អើលជាខ្លាំងនោះ កាលពីប៉ុន្មានថ្ងៃមុននេះ គូដណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា បានធ្វើការបង្ហោះជាសាធារណៈ ជាមួយនឹងរូបភាពដ៏មានអត្ថន័យមួយសន្លឹក គឺអេកូកូននៅក្នុងផ្ទៃ ដែលទើបតែចាប់កំណើតបានប៉ុន្មានខែនេះនោះទេ។
ទន្ទឹមនឹងការបង្ហោះជាសាធារណៈពីគូដណ្តឹងរបស់តារាចម្រៀងស្រីដ៏ល្បីរូបនេះរួចមក បានធ្វើឲ្យមានការត្រេកអរ និងរីករាយជាខ្លាំងពីបណ្តាអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន ចំពោះចំណងដៃកូននៅក្នុងផ្ទៃដ៏ពិសេសនៅចុងឆ្នាំ២០១៩នេះ។ ក្រោយពីមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែនៅមុននេះបន្តិច កញ្ញា ពេជ្រ សូលីកា ក៏បាន Add Story ដោយមានខ្លឹមសាររៀបរាប់ថា៖
«ពួកមនុស្សមានមាត់ វាចាំតែស្រែកថាអោយគេ តែមិនប្រកាច់មេីលខ្លួនឯងខ្លះទេ ហត់ណាស់។ មួយៗខ្លួនសុទ្ធតែស្រី តែនិយាយមិនគិតប្រយ័ត្នកម្មដែលខំថាអោយគេហ្នឹង វាធ្លាក់ដល់កូន ដល់ក្មួយខ្លួនឯងវិញទៅ អនាគត មេីលមិនឃេីញទេ គ្រាន់តែប្រាប់ មិនមែនជីវិតពួកអ្នកឯងហ្នឹង កេីតមក perfect ទាំងពូជទេ។ ថ្ងៃនេះអ្នកឯងសេីចយំគេ ប្រយ័ត្នវាធ្លាក់លេីខ្លួនឯងវិញ ខ្ញុំទៅសុំបាយអ្នកឯងហូប សុំផ្ទះអ្នកឯងដេកហី? ប្រយ័ត្នវាធ្លាក់ចំបងប្អូនកូនក្មួយខ្លួនឯងវិញណា»។