សង្ឃឹមហើយ! គ្រូពេទ្យចិត្តធម៍ម្នាក់ប្រកាសជួយព្យាបាលដល់ប្អូនស្រី ដែលមានជំងឺគីសដោះ​ធ្ងន់ធ្ងរ ដោយមិនគិតថ្លៃ

កាលពីពេលថ្មីៗនេះ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Eii EmEm បានបង្ហោះវីដេអូមួយ ស្ដីពីក្មេងស្រីម្នាក់មានឈ្មោះ សារិន រក្សា អាយុ១៣ឆ្នាំ មកពីភូមិព្រែកច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឹ និងមានឪពុកជាជនពិការ បានកើតជំងឺគីស ដោះ ហើយមិនមានលិទ្ធភាពព្យាបាល ព្រោះតែក្រុមគ្រួសាររបស់ប្អូនស្រី មានស្ថានភាពក្រក្រីខ្លាំងពេក។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកខាងលើនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”បងពិតជាអាណិតប្អូនណាស់ ប្អូនមានជំងឺកើតគីស ដោះជំងឺធ្ងន់ ធ្ងរណាស់ ឪពុកក៏ពិការ ពេលនេះប្អូនត្រូវទៅព្យាបាលនៅថៃ ហើយជីវភាពខ្វះខាតខ្លាំងណាស់ មិនមានថវិការសម្រាប់ព្យាបាលទេ សូមបងប្អូនជួយដល់ពួកគាត់ផង”។

យ៉ាងណាមិញ បន្ទាប់ពីឃើញស្ថានភាពជំងឺប្អូនស្រីខាងលើរួចមក នាខណៈកាលពីម្សិលមិញនេះ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ពិតជារឿងដ៏ត្រេកអរមួយ សម្រាប់ប្អូនស្រីខាងលើខ្លាំងណាស់ ដោយប្អូនស្រីត្រូវបាន គ្រូពេទ្យចិត្ដសប្បុរសម្នាក់ មានចិត្ដអាណិតអាសូរជាពន់ពេក និងប្រកាសស្វែងរកប្អូនស្រីខាងលើ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកគ្រូពេទ្យចិត្ដធម៌រូបនេះ ដែលគាត់មានឈ្មោះ Aok Sopheap បានសរសេរប្រាប់ឱ្យដឹងថា៖”ប្អូនស្រី​ប្រសិន​ជា បាន​ឃើញ​លេខ​ទូរ​សព្ទ័​របស់​ខ្ញុំ​ 093 896 475 /076 3333 586 (Cell Card) ,មេត្តា​ខលមក ខ្ញុំ, ខ្ញុំនឹង​ព្យាបាលជំងឺគីស ដោះ​នេះ​ (ដោយ​ឥត គិតលុយ) សុំព្រះ ប្រទានពរ​ (ទីតាំង​របស់​ខ្ញុំ​ សង្កាត់​បឹងកក់​ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ)”៕

Related posts

Leave a Comment