ក្តៅៗ! ទីបំផុត អ្នកបើករថយន្ត AUDI ដែលបើកបុ កយុវតី ២ នាក់ ស្លា ប់ នៅសង្កាត់កោះដាច់ ត្រូវកម្លាំងនគរបាលតាមឃាត់ខ្លួនបានហើយ(មានវិដេអូ)

(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់អ្នកបើករថយន្ត AUDI ដែលបើករថយន្ត បុ ក យុវតីចំនួន ២នាក់ បណ្តាលឲ្យ ស្លា ប់ យ៉ាងអណោច អធ័ ម បំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា អ្នកបើករថយន្តម្នាក់ត្រូវបានឃាត់ខ្លួន និងកំពុងចាត់ការតាម ច្បាប់។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។ ការឃាត់អ្នកបើករថយន្ត និងរថយន្ត បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង។

យោងតាមបណ្ណសម្គាល់រថយន្តបង្ហាញថា ម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សូមបញ្ជាក់ថា ការតាមឃាត់ខ្លួនអ្នកបើករថយន្តដែលបុ ក យុវតីទាំង២នាក់ បណ្តាលឲ្យ ស្លា ប់ ភ្លាមៗនៅកន្លែងកើតហេតុ បានធ្វើឡើងក្រោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

យុវតីចំនួន ២នាក់ បាន ស្លា ប់ ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុ ក ពេញទំហឹង ស្របពេលដែលជនរង គ្រោះ ទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។

ហេតុការណ៍ដ៏ រ ន្ធត់ នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨៕ ប្រភព Fresh News

Related posts

Leave a Comment