ជួយស៊ែរផងបងប្អូន! មិនដឹងទៅពឹងអ្នកណាឡើយ ស្រ្តីមេម៉ាយម្នាក់យំសំពះអង្វរអោយជួយ ដោយគេបានកាប់បំផ្លាញដំណាំគាត់អស់ហើយ ថែមទាំងគំរាមដុតផ្ទះគាត់ចោលទៀត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានបង្ហោះវីដេអូមួយស្ដីពីស្រ្ដីមេម៉ាយម្នាក់ មានកូន២នាក់ និងជាជនជាតិខ្មែរឥស្លាម រស់នៅខេត្ដកំពង់ធំ ត្រូវបានអ្នកមានអំណាចម្នាក់ បានអះអាងថាខ្លួន មានសាលដីការពីតុលា តែមិនបានយកមកបង្ហាញស្រ្ដីខាងលើទេ ដោយបានបោះពាក្យសម្ដីថា បើហែងចង់ដឹងថា មានសាលដីការ ពីតុលាការមែនឬអត់? ហែងឡើងទៅតុលាការជាមួយអាញមក។

បន្ទាប់ពីជនអាងទឹកលុយ និងអំណាចរូបនេះ បានអះអាងដូច្នេះហើយ ក៏បានយកគ្រឿងចក្រមកកា ប់បំផ្លាញដំណាំ ដើមស្វាយចន្ទី និងដើមខ្នុលរបស់ស្រ្ដីមេម៉ាយខាងលើនេះ អស់ខ្ទេចគ្មានសល់ ក្នុងគោលបំណងចង់យកដី ហើយថែមទៀតបានទាំងដុ តបំផ្លាញដំណាំ និងចង់ដុ តផ្ទះរបស់ស្រ្ដីរង គ្រោះទៀត ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋនៅទីនោះមកជួយទាន់ពេលវេលា។

ក្នុងនោះដែរ បើតាមរយៈប្រភពច្បាស់ការណ៏មួយ បានសរសេរប្រាប់ឱ្យដឹងថា៖”ជនល្មើ សឈ្មោះ ម៉ាត់ ស្រេន អាយុ៤១ឆ្នាំ រស់នៅភូមិអូអង្គុយ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្ដកំពង់ធំ និងម្នាក់ទៀត ឈ្មោះ ម៉ាត់ យ៉េប អាយុប្រហែល៥២ឆ្នាំ រស់នៅភូមិ ដងកាំបិ ត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។

ហើយរឿងដែលជនល្មើ សខាងលើ ដែលបានមកកា ប់បំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ គឺនៅភូមិត្រពាំងកកោះទី១ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ដោយរឿងមួយនេះ គ្មានអជ្ញាធរជួយអន្ដរាគមន៏សោះ ប្អូនស្រីគ្នាកំព្រាឪពុកម្ដាយសំអាងទៅលើដំណាំប៉ុណ្ណឹងសម្រាប់ចិញ្ចឹមកូន២នាក់ តែត្រូវបានជនល្មើ ស កា ប់បំផ្លាញខ្ទេចគ្មានសល់”។

បន្ថែមពីលើនេះ លោក K01 ក៏បានផ្ញើរសារទៅកាន់ លោកអភិបាលខេត្ដកំពង់ធំ ដើម្បីសូមសួរឯកឧត្ដម ទាក់ទងចំពោះរឿងមួយនេះផងដែរ។ ឯកឧត្ដម អភិបាលខេត្ដកំពង់ធំ ក៏បានឆ្លើយតបវិញថា៖”សូមអធ្យាស្រ័យ ខ្ញុំក្ដាប់រឿងនេះអត់បានទេ។ ខ្ញុំអត់បានដឹងរឿងមួយនេះទេ។ បើបងប្អូនមានការអី គឺបងប្អូនអាចដាក់ពាក្យបណ្ដឹងបានគ្រប់ពេលវេលា។ អរគុណចំពោះការផ្ដល់ព័ត៍មាន”។

ទន្ទឹមនឹងរឿងនេះដែរ លោកK01 ក៏បានភ្ជាប់សារឱ្យដឹងថា៖”ព័ត៍មានបឋម បើមានដូចក្នុងវីឌីអូនេះ សូមជួយបកស្រាយផង បើបងប្អូនគិតថាអាណិតស្រ្តីមេម៉ាយនេះស៊ែរជួយគាត់ផង ចប់បាត់ហើយ មិនដឹងទៅពឹងអ្នកណាឡើយ បើអភិបាលខេត្ត កំពង់ធំនិយាយបែបនេះនោះ ទឹកភ្នែកស្រីមេម៉ាយម្នាក់ ហូលិចដីកំពង់ធំបាត់អីឡូវហើយ។ បញ្ជាក់៖ កុំភ្លេចមើលសារចៅហ្វាយខេត្តផង”។

Related posts

Leave a Comment