មើលហើយទប់ទឹកភ្នែកមិនបាន! ប្អូន​ប្រុស​ម្នាក់​ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ អំពី​ប្រវត្តិ​រឿង​រ៉ាវ​ជីវិត​តស៊ូ​ដ៏​លំបាក​ដេីម្បី​ជួយដល់គ្រួសារ​ ដោះបំណុលគេ ស្តាប់ហេីយទឹកភ្នែកហូរដោយមិនខ្លួន (មានវីដេអូ)

មិនមែនមនុស្សគ្រប់រូប​ សុទ្ធតែមានព្រេងវាសនា និងលាភសំណាងដូចៗគ្នានោះទេ បេីសិនជាយេីង​កេីតមកជាកូនអ្នកក្រ​ សូមកុំអស់​សង្ឃឹម​អី​ ត្រូវ​មានការខិតខំ​ប្រឹងប្រែង​ តស៊ូ​ក្នុង​ជីវិត​ គង់​តែមានថ្ងៃមួយអ្វីៗនឹង​ប្រសេីរឡេីង​ជាក់ជាមិនខានឡេីយ​ ដូច្នេះ​ហើយ​ សូម​កុំបាក់ទឹកទឹកចិត្ត​ និងបោះបង់ក្តី​ស្រមៃរបស់ខ្លួនអោយសោះ។

ជាក់ស្តែង​ ប្អូន​ប្រុស​ម្នាក់​ដែលមាន​ឈ្មោះ​ ណុប​ វណ្ណៈ​ បានមានការ​រៀប​រាប់​អំពី​ប្រវត្តិ​រឿងរ៉ាវជីវិត ការតស៊ូ ក្នុងការស្វែងរក ថវិកា សំរាប់ចឹញ្ចឹមក្រុមគ្រួសារ របស់ពួកគាត់ ជំនះ រាល់ឧបសគ្គ លំបាក ពិតជា​គួរឲ្យ​ស្ញប់ស្ញែង​ និង​កោតសរសើរ​ខ្លាំង​ណាស់​ ក៏​ព្រោះ​តែប្អូនមិនដែលចុះចាញ់ជីវិតតស៊ូដេីម្បីជួយដល់គ្រួសារនោះទេ។

ក្នុង​នោះ​ដែរ​ លោក​ ជា​ សុវណ្ណរិទ្ធី​ ដែលជា​ពិធីករ​ដ៏ល្បី​ក្នុង​ប្រទេស​កម្ពុជា​ បានមានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«មនុស្សប្រុសមិនងាយស្រក់ទឹកភ្នែកទេ​ តែ​កម្មវិធីនេះធ្វេីអោយខ្ញុំស្រក់ទឹកភ្នែកច្រេីនណាស់​ យំទៀតហេីយខ្ញុំ​ ក្នុងកម្មវិធី”ម៉ៃក្រូហ្វូនដោះបំណុល” ស្ដាប់ហើយអ្នកណាៗក៏ស្រក់ទឹកភ្នែកដែរ! ជីវិតជាការតស៊ូ»។

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ កម្មវិធី«ម៉ៃក្រូហ្វូនដោះបំណុល​ Mic On Debt Off Cambodia»​ មានការ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ នៅរៀងរាល់ថ្ងៃ​សៅរ៍​ វេលា​ម៉ោង​៨យប់​ និងជាកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិដែលផ្ដល់ឱកាសដល់បេក្ខជន បេក្ខនារីមានទេពកោសល្យផ្នែកចម្រៀង អាចបញ្ចេញសមត្ថភាពដើម្បីទទួលបានប្រាក់ដោះស្រាយបំណុល និងជីវភាពប្រចាំថ្ងៃ ដោយបេក្ខជន-បេក្ខនារីទាំងអស់ ដែលត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងកម្មវិធីនេះអាចមានសំណាងឈ្នះទឹកប្រាក់ ចាប់ពី ៤ លានរៀល ដល់ ៤០ លានរៀល។

Related posts

Leave a Comment