ជួយស៊ែរបន្តផង ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានដឹងថា ល្បែង បាយខំ ជារបស់ខ្មែរ ប្រយ័ត្នមានគេថាជារបស់អ្នកផ្សេងទៀត ….

សូមរំលឹករឿងចាស់ ! ល្បែងបាយខុំ ត្រូវលេងដោយមនុស្សពីរនាក់ ។ បាយខុំ មាន១០រន្ធ និងគ្រាប់ចំនួន៤២គ្រាប់។ មួយប៉ែក ឬមួយស្រុក មាន៥រន្ធ។ ដំបូង គេដាក់គ្រាប់៥គ្រាប់ ក្នុងរន្ធក្បាលមឿង និងដាក់៤គ្រាប់ ក្នុងរន្ធធម្មតា។ អ្នកដើរមុន ត្រូវចាប់គ្រាប់ពីរន្ធណាមួយ ក្នុងប៉ែករបស់ខ្លួន ហើយទម្លាក់ម្ដងមួយគ្រាប់ៗ ក្នុង១រន្ធ។ បើអស់គ្រាប់នៅត្រង់រន្ធណា គេត្រូវយកគ្រាប់នៅរន្ធបន្ទាប់ រួចដើរបន្តទៅទៀត។

លុះដើរអស់គ្រាប់ត្រង់រន្ធណា ហើយរន្ធបន្ទាប់នោះ ជារន្ធទទេ គេនឹងស៊ីគ្រាប់នៅរន្ធបន្ទាប់ពីរន្ធទទេនោះ។ បើគេដើរអស់គ្រាប់ ហើយជួបនឹងរន្ធទទេពីរជាប់គ្នា គេហៅថាឃ្វាង។ ពេលនោះ អ្នកទីពីរត្រូវដើរម្ដង។ អ្នកណាស៊ីបានគ្រាប់ច្រើន អ្នកនោះជាអ្នកឈ្នះ។

យ៉ាងណាមិញ ល្បែងទាំងអស់នេះក្មេងៗជំនាន់ក្រោយប្រហែលជាមិនសូវជាបានស្គាល់ទេ ចង់ឃើញពួកគេលេងល្បែងទាំងនេះតាមរយៈយើងចាស់ៗជាអ្នកនាំពួកគាត់លេង មុនល្បែងទាំងនេះអាចនឹងបាត់បង់ទៅ។ ខ្ញំុគាំទ្រដល់អ្នកស្រាវជ្រាវចងក្រងវាឡើងវិញចូលរួមគ្នាជួយថែរក្សាវប្បធម៍ជាតិទាំងអស់គ្នាជៀសវាងបាត់បង់ដោយមិនដឹងខ្លួននៅប្រការណាមួយ ។ ខាងក្រោមនេះជារូបតំណាង

EPSON MFP image

Related posts

Leave a Comment