ទឹកចិត្តអ្នកគ្រូ! ដោយឃើញកូនសិស្សរបស់ខ្លួន ស្លៀកពាក់មួយកំភ្លេនេះមករៀនរាល់ថ្ងៃ ទាំងខោអាវរហែកពីមុខពីក្រោយ ស្រាប់តែអ្នកគ្រូទិញខោអាវថ្មីជូនសិស្ស ធ្វើអោយសិស្សរំភើបចិត្តជាខ្លាំង

ជីវភាព​ក្រីក្រ​ នៅតែជា​ចំណោតបញ្ហាមួយ​ដែលប្រទេស​ កម្ពុជា​នៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាល​កំពុងតែ​ស្វះស្វែង​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្ដី​ ក៏ភាព​ក្រីក្រ​នេះ​ នៅតែបន្តកេីតមាន​ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ជរានៅតាម​បណ្តាល​ខេត្ត​ និងនៅតាមតំបន់​ដាច់ស្រយាល​ជាដេីមនោះ។

ដោយឡែក​ ពិត​ជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ នូវ​ទឹក​ចិត្ត​ដ៏ប្រពៃក្នុងនាមជាកូនខ្មែរដូចគ្នា​ ដោយមេីលឃេីញពី​ទុក្ខ​លំបាក​ និងមានក្តី​អាណិត​អាសូរ​ជាពន់ពេកនោះ​ អ្នក​គ្រូ​បង្រៀន​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Chea Sok Ly បាន​ទិញ​សម្លៀកបំពាក់​ជូន​ដល់​សិស្ស​របស់​ខ្លួន​ និងបានមានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖

«ណូអែលម្សិលមិញ ប្រឹងចាំមើលតាំងពីព្រឹកដល់ល្ងាចអត់មានអ្នកអោយការដូសោះ ថ្ងៃនេះទិញជូនសិស្សវិញទើបរំភើបជាង គួរអោយអាណិតណាស់រៀនថ្នាក់ទី៧ហើយមិនមានសំលៀកបំពាក់សមរម្យនិងគេទេ ឃើញតែស្លៀកមួយកំភ្លេនេះមករៀនរាល់ថ្ងៃ ទាំងចាស់ទាំងរហែកពីមុខពីក្រោយ

បើក្មេងខ្លះប្រហែលជាបោះបង់ការសិក្សាចោលហើយមើលទៅ ក៏សូមអរគុណផងដែរដល់បងអ្នកលក់សំលៀកបំពាក់នូវទឹកចិត្តដ៏ប្រពៃរបស់ឧបត្ថម្ភដល់កូន១កំភ្លេ»។ ទន្ទឹម​នឹងនេះ​ដែរ​ ក៏មានការ​កោតសរសើរ​ជាខ្លាំង​ពីមហាជន​ជាច្រើន​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ​ ដែលមិនអាច​កាត់​ថ្លៃ​បាន​នោះទេ​។

Related posts

Leave a Comment