សូមត្រឹមតែជួយស៊ែរឲ្យបានដល់សប្បុរសជនផង…ក្មេងស្រីម្នាក់ ធ្វើដំណើរដោយជើងទទេ ទៅសាលារៀនដល់ទៅ៨គីឡូម៉ែត្រពីផ្ទះ

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះថា ខ្ញុំសង្ឃឹម លើអ្នក បានបង្ហោះសាររូបភាពរបស់ក្មេងស្រីម្នាក់ ដែលគាត់ធ្វើដំណើរដោយជើងទទេ ទៅសាលារៀន៨គីឡូម៉ែត្រពីផ្ទះ។ ប្អូនស្រីមានឈ្មោះថា ភ័ស សុភាព រៀនថ្នាក៉ទី២ក មានបងប្អូន៤នាក់ប្រុស២ស្រី២។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “កុមារីនាក់នេះគាត់ដើរមកសាលាចម្ងាយដី៨គឺឡូទើបមកដល់សាលាសូមបងប្អូនជួយដល់ពួកគាត់ផងគ្រួសារគាត់មានបងប្អូនរៀនបីនាក់គាត់រៀននៅសាលាកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត”។

ជាក់ស្តែងក្រោយពីបានឃើញពីការលំបាករបស់ប្អូនស្រី ក៏មានបងប្អូនសប្បុរសជន ជាច្រើនមានបំណងចង់ជួយដល់ប្អូនស្រី មានអ្នកខ្លះគាត់ចង់ជួយជាសំភារៈ ហើយក៏មានអ្នកខ្លះទៀតចង់ជាថវិកាបន្តិចបន្តួច ដើម្បីសម្រួលដ៏ការលំបាករបស់ប្អូនស្រី និងក្រុមគ្រួសាររបស់ប្អូនស្រីផងដែរ។

ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Rath គាត់បានបង្ហោះជាលេខទូរស័ព្ទ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង ជួយដល់ក្មេងស្រីដែលកំពុងតែជួបនូវការលំបាក៕

Related posts

Leave a Comment